ត្រីបាឡែន១៨០ក្បាលជាប់នៅឆ្នេរសមុទ្រនៅអូស្ត្រាលី និងជិត១០០ក្បាលទៀតបានស្លាប់
- 2020-09-23 04:04:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រីបាឡែន១៨០ក្បាលជាប់នៅឆ្នេរសមុទ្រនៅអូស្ត្រាលី និងជិត១០០ក្បាលទៀតបានស្លាប់
ចន្លោះមិនឃើញ
ត្រីបាឡែនជាង៩០ក្បាលបានស្លាប់បន្ទាប់ពីបានមកជាប់នៅឆ្នេរសមុទ្រដាច់ស្រយ៉ាលមួយនៅតំបន់ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី។
ដោយក្រុមអ្នកសង្គ្រោះបានព្រមាននៅថ្ងៃអង្គារទី២២ខែកញ្ញាថាការសង្គ្រោះត្រីបាឡែនចំនួន១៨០ក្បាលទៀតដែលនៅជាប់ខ្លួននៅទីនោះនៅឡើយនោះ ជួបការលំបាកច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាត្រីបាឡែនធំៗជាច្រើនក្បាលបានជាប់នៅលើឆ្នេរសមុទ្រនៃកំពង់ផែ Macquarie នៅរដ្ឋ Tasmania។
ក្រុមអ្នកជួយសង្គ្រោះបានឃើញដើរកាត់ទឹកដើម្បីទៅដល់ត្រីបាឡែនទាំងនោះនៅពេលពួកគេបានព្យាយាមធ្វើឱ្យពួកគេវាចូលទៅទឹកជ្រៅវិញ។ ក្រុមអ្នកសង្គ្រោះជិត៦០នាក់ បានខំប្រឹងប្រែងធ្វើការសង្គ្រោះនេះ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាវាមិនច្បាស់ទេថាតើអ្វីដែលបណ្តាលឱ្យត្រីបាឡែនច្រើនក្បាលមកជាប់លើឆ្នេរសមុទ្របែបនេះទេតែថាវាអាចនឹងវង្វេងផ្លូវទៅវិញបន្ទាប់ពីមករកចំណីនៅជិតៗឆ្នេរសមុទ្រ៕