រឿងពិត​ទាំង​ ៨​យ៉ាង​របស់​កម្លោះសង្ហា Ton Arch

  • 2020-09-23 04:45:31
  • ចំនួនមតិ 20 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ


បន្ទាប់​ពីទំនាក់ទំនង​ស្នេហា​បាន​បញ្ចប់​ជាមួយ​នឹង​ Taew Natapohn កម្លោះសង្ហា​ Ton Arch ក៏​ស្រាប់​តែ​ក្លាយ​ជា​ចំណាប់អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។

ខុសពី​អតីត​គូស្នេហ៍​ Taew ដែល​ពេល​នេះ​កំពុង​សាងស្នេហ៍ថ្មី​ជាមួយ​កម្លោះ​ហាយសូម្នាក់​ សម្រាប់​ Ton វិញ​នៅ​មិន​ទាន់​មាន​អ្នក​ស្អំ​បេះដូង​នៅឡើយទេ។ យ៉ាង​ណា​ងាកចេញ​ពី​រឿង​នេះ​ ចូល​ដល់​ព័ត៌មាន​ផ្សេង​ទៀត​របស់​លោក​វិញ​ ចង់​ដឹង​ថា​តើ​ Ton ជាអ្នកណា? សូម​ជ្រាប​ដូច​ខាងក្រោម៖

១. Ton Arch កើត​នៅ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​ ១៩៨៧

២. លោក​មាន​កម្ពស់​ ១៨០សង់ទីម៉ែត្រ

៣. Ton Arch បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រពី​សាកលវិទ្យាល័យ​ Thammasart ជំនាញ​សិល្បៈ។

៤. លោក​ក៏​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទីផ្សារ​ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស​ដែរ។

៥. Ton Arch បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ ២០០៦ តាមរយៈភាពយន្ត​បែប​កំប្លែង​មានចំណងជើង​ថា​ «Khao Chon Kai»។

៦. ក្រៅពី​មាន​បទពិសោធន៍សម្ដែង​ Ton ក៏​បាន​ចាប់អាជីព​ជា​ DJ ឲ្យ​វិទ្យុ FLEX 102.5 បច្ចុប្បន្ននេះ។ ប៉ុន្តែ​អមជាមួយ​អាជីព​ជា​ DJ លោក​ក៏​កាន់​កាប់​ការងារ​ផ្នែក​ទីផ្សារ​ក្នុង​ធនាគារ​មួយ​ដែរ។

**៧.**Ton បាន​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ Taew Natapohn តាំង​ពី​រៀន​វិទ្យាល័យ​ម្ល៉េះ។ លោក​បាន​ជួប​នាង​ ក៏ព្រោះ​នាង​ជាមិត្ត​ភ័ក្តិ​របស់​ប្អូន​ស្រី​លោក។

៨. ស្នេហា​របស់​អ្នក​ទាំង​ ២​ក៏​ត្រូវ​បញ្ចប់​កាលពី​ដើម​ឆ្នាំ ២០២០ ក្រោយ​ទាក់ទង​គ្នា ១៤ឆ្នាំ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី