ការពិតមកពីមូលហេតុនេះសោះ ទើបគេនិយមទិញឡានពណ៌ស
- 2020-09-23 07:41:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតមកពីមូលហេតុនេះសោះ ទើបគេនិយមទិញឡានពណ៌ស
ចន្លោះមិនឃើញ
រថយន្តដែលអ្នកឃើញនៅតាមដងផ្លូវរាល់ថ្ងៃ ភាគច្រើនសុទ្ធតែមានពណ៌ស ខ្មៅ ឬ ប្រផេះ។ តើអ្នកធ្លាប់ងឿងឆ្ងល់ដែរទេថាមកពីមូលហេតុអ្វី?
យោងតាមទិន្នន័យពីក្រុមហ៊ុនផលិតគីមី BASF របស់អាល្លឺម៉ង់ បានបង្ហាញថា ពណ៌ចំនួន ៤ ត្រូវបានគេប្រើច្រើនបំផុតលើរថយន្តក្នុងឆ្នាំ២០១៩ គឺ ពណ៌ស (៣៩%) ពណ៌ខ្មៅ (១៦%) ពណ៌ប្រផេះ (១៣%) និង ពណ៌ទឹកប្រាក់ (១០%)។
អីចឹងមកពីហេតុអ្វីទើបរថយន្តភាគច្រើនមានពណ៌បែបនេះ? វាមានកត្តាជាច្រើន ដោយក្នុងនោះរួមមានមូលហេតុធំមួយគឺ ពណ៌ស ខ្មៅ ប្រផេះ និង ទឹកប្រាក់ អាចប្រើបានគ្រប់កាលទេសៈទាំងអស់ ហើយមានប្រើសឹងតែគ្រប់រថយន្តទាំងអស់តែម្តង។ ពណ៌ទាំងអស់នោះមិនហួសសម័យ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ពេលលក់រថយន្តវិញ ដូចពណ៌លេចៗមួយចំនួនដែរ។
មូលហេតុសំខាន់មួយទៀតគឺ អតិថិជនភាគច្រើនតែងតែទៅទិញរថយន្តពីក្រុមហ៊ុន ឬឈ្មួញ ជាជាងកុម្ម៉ង់ចេញពីក្រុមហ៊ុនផ្ទាល់ ដូច្នេះអ្នកលក់ទាំងនោះតែងតែរំលងរថយន្តពណ៌លេចៗ ព្រោះពួកគេចង់បានរថយន្តដែលមានពណ៌ត្រូវចិត្តមនុស្សគ្រប់គ្នា ហើយងាយស្រួលលក់ចេញ៕