Ronaldo ឬ Messi គ្មាន​ឈ្មោះ​ជា​បេក្ខភាព​ កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ UEFA

  • 2020-09-23 12:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ឬ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ នៃ​ក្របខ័ណ្ឌ​សហព័ន្ធ​សហភាព​បាល់ទាត់​អឺរ៉ុប UEFA។

នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល ១០ឆ្នាំ ដែល​គ្មាន​ឈ្មោះ​កីឡាករ​ពីរ​រូប​នេះ​ ក្នុង​បេក្ខភាព ៣រូប​ចុង​ក្រោយ​ ប្រចាំ​ពាន​រង្វាន់​បុគ្គល UEFA Men's Player of the Year មួយ​នេះ។

សម្រាប់​ឆ្នាំ២០២០​នេះ កីឡាករ​ ៣រូប ដែល​ជាប់​ជា​បេក្ខភាព​ចុង​ក្រោយ​រួម​មាន ខ្សែ​បម្រើ​បែលហ្សិក Kevin de Bruyne ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski និង​អ្នក​ចាំ​ទី​អាល្លឺម៉ង់ Manuel Neuer។

តាម​ពិត​ទៅ Messi និង Ronaldo ជាប់​ក្នុង​ចំណោម​ Top 10 ដែរ ដោយ Messi ជាប់​លេខ ៤ ឯ​ Ronaldo វិញ​ជាប់​លេខ ១០​ឯណោះ។

សូម​ជម្រាប​ជូន​ថា គណៈកម្មការ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​ ៣រូប​ចុង​ក្រោយ​មាន​សមាសភាព​ពី គ្រូ​បង្វឹក​ទាំង ៨០នាក់​ ពី​ក្លឹប​ជាប់​លេខ​ក្នុង​វគ្គ​ចែក​ពូល​នៃ​ព្រឹត្តិការណ៍ Champions League និង Europa League ព្រម​ទាំង​អ្នក​កាសែត ៥៥នាក់​ពី​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​អឺរ៉ុប។

លទ្ធផល​នៃ​ការ​ពាន​នេះ​នឹង​ប្រកាស​ក្នុង​កម្មវិធី​ប្រកាស​ជើងឯក​ពាន​នៅ​ទីក្រុង​នីយ៉ុង​ ប្រទេស​ស្វីស ក្នុង​ថ្ងៃ​ទី១ តុលា ២០២០៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី