ក្លឹប​ប្រដាល់​លំដាប់​ស្តង់ដារ​ទើប​បើក​ថ្មី​នៅ​បាត់ដំបង​ ស្វាគមន៍​អ្នក​មាន​ឆន្ទៈ​ហាត់​ចង់​ល្បី​

  • 2020-09-24 04:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រដាល់​ស្តង់ដារ​ទើប​បង្កើត​ថ្មី​ «សែនក្លាហាន»​ នៅ​ខេត្ត​បាត់ដំបង​​ ចាប់​ផ្ដើម​រើស​ធនធាន​ថ្មី​សម្រាប់​អ្នក​ដែល​ចង់​ហ្វឹកហាត់​ពិត​ប្រាកដ​ មាន​ឆន្ទៈ​ខ្ពស់​ ចង់​ល្បី​ឈ្មោះ​ អាច​ទាក់ទង​ដើម្បី​សុំ​ចូល​ហ្វឹកហាត់​បាន។​

រូបភាពផ្ដល់ជូន

លោក​ ណុប​ ភារម្យ​ ដែល​ជា​អ្នក​គ្រប់គ្រង​ក្លឹប​ប្រដាល់​ **«សែនក្លាហាន»**​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ប្រដាល់​នេះ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ចុង​ខែ​ឧសភា​ មក​ម្ល៉េះ​ និង​មាន​សិស្ស​ខ្លះៗ​បាន​ប្រកួត​សន្សំ​បទ​ពិសោធ​បណ្ដើរៗហើយ។​

រូបភាពផ្ដល់ជូន

អ្នក​គ្រប់គ្រង​ក្លឹប​ប្រដាល់​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ប៉ុន្មាន​ខែ​មុន​នេះ​ក្លឹប​ផ្ទាល់​ទើប​បង្កើត​ថ្មី​ និង​បំពាក់​សម្ភារ​មិន​ទាន់​គ្រប់គ្រាន់​ទើប​មិន​ទាន់​សម្រេច​ប្រកាស​រើស​ធនធាន​កីឡាករ​ថ្មីៗ​ដើម្បី​មក​រួមរស់​ ឬ​ហ្វឹកហាត់​ជា​មួយ។​ ប៉ុន្តែ​ឥលូវ​នេះ​វា​សមល្មម​អាច​ទទួល​អ្នក​មាន​ឆន្ទៈ​ពិត​ប្រាកដ​ចូល​ហាត់​ហើយ​ ដូច្នេះ​ប្រសិន​បើ​អ្នក​ដែល​ស្រឡាញ់​ហើយ​ចង់​ហ្វឹកហាត់​អាច​ទាក់ទង​មក​ក្លឹប​ផ្ទាល់​នៅ​បាត់ដំបង​ ឬ​តាម​ហ្វេសបុក​ក្លឹប​ Sen Klahan Boxing Club ។​ ចំពោះ​ការ​ចូល​ហ្វឹកហាត់​នេះ​ក្លឹប​មិន​យក​ប្រាក់​កម្រៃ​នោះ​ទេ​ និង​មាន​ការ​ទំនុកបម្រុង​កីឡាករ​វិញ​ផង​ដែរ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ក្លឹប​ប្រដាល់​ «សែនក្លាហាន»​ ទើប​បង្កើត​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ​ទេ។​ ចំពោះ​ទីតាំង​ក្លឹប​នេះ​វិញ​គឺ​នៅ​ ភូមិ​អូរតានប់​ សង្កាត់​ក្ដុលដូនទាវ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ (ជាប់​និង​សង្វៀន​ប្រដាល់​គុនខ្មែរឯកភ្នំ)៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម