ត្រៀមលុយទៅ! Tesla នឹងចេញលក់ឡានអគ្គិសនីតម្លៃថោកបំផុត

  • 2020-09-24 06:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk ដែលជាមេក្រុមហ៊ុន Tesla បានបញ្ជាក់ថា ខ្លួនមានបំណងផលិតរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារលក់។

លោក Elon Musk

យោងតាមលោក Musk បានឲ្យដឹងថា រថយន្តអគ្គិសនីដែលមានតម្លៃថោកបំផុតរបស់ខ្លួន នឹងបំពាក់អាគុយអគ្គិសនីថ្មីហៅថា "Tabless Battery Cells”។ ទោះជាយ៉ាងណា Tesla មិនបានបង្ហាញអ្វីបន្ថែមអំពីរថយន្តនោះឡើយ ប៉ុន្តែបានបន្ថែមថា វានឹងមានបំពាក់មុខងារបើកបរស្វ័យប្រវត្តិ ដូចរថយន្ត Tesla ដទៃទៀតអីចឹង។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ឡើយ ដែលលោក Elon Musk បានស្រែកក្តែងៗអំពីលទ្ធភាពក្នុងការផលិតរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ។ កាលពីឆ្នាំ២០១៨ មេក្រុមហ៊ុនរថយន្តអគ្គិសនីខាងលើធ្លាប់និយាយថា រថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ អាចជាអ្វីដែល Tesla អាចធ្វើបាន ហើយបង្ហើបថាវានឹងអាចចេញលក់ក្នុងរយៈពេល ៣ឆ្នាំទៀត។

រថយន្ត Tesla Model 3

បន្ថែមពីនេះ លោក Musk ក៏បានអះអាងថា មានបំណងចង់ផលិតរថយន្តអគ្គិសនីឲ្យបានសរុប ២០លានគ្រឿងក្នុងមួយឆ្នាំទៀតផង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង