លើកដំបូងក្នុងពេល ១១៤ឆ្នាំ! ទីក្រុង New York លុបចោលថ្ងៃឆ្លងឆ្នាំ នៅកន្លែងល្បីបំផុតរបស់ខ្លួន

  • 2020-09-25 02:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង New York នឹងលាឆ្នាំ២០២០ ដោយគ្មានមនុស្សប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដើម្បីអបអរសាទរ នៅ Times Square ដែលជាកន្លែងល្បីបំផុតរបស់ខ្លួនឡើយ ដោយសារតែខ្លាចឆ្លងរាលដាលនៃជំងឺកូវីដ១៩។

គួរឲ្យដឹងថា ការអបអរសាទរថ្ងៃចូលឆ្នាំថ្មីនៅ Times Square គឺជាការជួបជុំដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយវាតែងតែទាក់ទាញមនុស្សប្រហែល ១លាននាក់ឯណោះ។ ដោយឡែក សម្រាប់ឆ្នាំនេះវិញ អាជ្ញាធរ និងក្រុមអ្នករៀបចំ មានគម្រោងបង្កើតកម្មវិធីលើអនឡាញ និង កម្មវិធីទូរសព្ទ (App) ដែលអាចឲ្យមនុស្សមើលនៅផ្ទះបាន។

ទោះជាយ៉ាងណាក៏ដោយ Times Square Alliance ដែលជាអ្នករៀបចំព្រឹត្តិការណ៍រាល់ឆ្នាំ បញ្ជាក់ថា មានតែមនុស្សដែលរស់នៅឆ្ងាយពីគេមួយក្រុមប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឲ្យចូលអបអរនៅ Times Square ប៉ុន្តែក្នុងគោលបំណងដើម្បីបានផ្តិតយកទិដ្ឋភាពទៅផ្សាយបន្តប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង