Apple Watch តម្លៃជាង ១ពាន់លានដុល្លារ ក៏លែងមានថែមឆ្នាំងសាកឲ្យដែរ

  • 2020-09-25 03:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ដក​ចេញ​នូវដុំ​សាក​ 5W ពី​ Apple Watch Edition និង​ Apple Watch Hermès ដែល​ជា​ស៊េរី​ពិសេស​មាន​តម្លៃ។ គួរ​ដឹង​កាល​ពី​​មួយ​សប្ដាហ៍​មុន Apple នៅ​ដាក់​ដុំ​សាក​ក្នុង​ប្រអប់​នាឡិកា​ទាំង​ពីរ​ប្រភេទ​នៅ​ឡើយ។

បច្ចុប្បន្ន

ក្នុង​កម្មវិធី Time Flies របស់ Apple កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា Apple បាន​បញ្ជាក់​ថា​ខ្លួន​បាន​ដក​ចេញ​ដុំ​សាក​ថ្ម​ពី​ប្រអប់ Apple Watch ក៏​ដោយ​សារ​គិតគូរ​លើ​បញ្ហា​បរិស្ថាន។ ប៉ុន្តែ​សម្រាប់ Apple Watch Edition និង​ Apple Watch Hermès នា​ពេល​នោះ​គឺ​នៅ​មាន​ដាក់​ដុំ​សាក 5W មក​ជា​មួយ​នៅ​ឡើយ ខណៈ​ដែល​ Apple Watch ម៉ូដែល​ផ្សេង​ទៀត​បាន​ដក​ដុំ​សាក​ចេញ​អស់​។

ប្រមាណមួយសប្ដាហ៍មុន

Apple បាន​បន្ត​ដាក់​ដុំ​សាក​ថ្ម​ក្នុង​ប្រអប់​​ Apple Watch Edition និង​​ Apple Watch Hermès ក៏​ប្រហែល​មក​ពី​វា​ជា​ម៉ូដែល​តម្លៃ​ថ្លៃ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៧៩៩​ដុល្លារ ដល់ ១៤៩៩​ដុល្លារ។ យ៉ាងណាក្ដី​នៅ​ទីបំផុត ម៉ូដែល​តម្លៃ​ថ្លៃ​ទាំង​ពីរ ត្រូវ​បាន​ដក​ដុំ​សាក​ចេញ​ពី​ប្រអប់​ដូច​គ្នា៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី