ចាំកាលទៀត! មកសាកល្បងបើករថយន្ត​ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីឥតគិតថ្លៃ

  • 2020-09-25 06:31:24
  • ចំនួនមតិ 4 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

ឪកាសពិសេសនៃការបើកបរសាកល្បងរថយន្ត Ford បានវិលត្រឡប់មកសារជាថ្មីម្តងទៀតហើយ នោះគឺការបើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី​ដែលទើបតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលថ្មីៗនេះ។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច។ រាល់ការអញ្ជើញចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo នេះ លោកអ្នកនឹងទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ។ ជាពិសេសក្នុងថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនៃការផ្តល់ជូននូវតម្លៃពិសេស $69,900 សម្រាប់អតិថិជនក្នុងការទិញនូវរថយន្ត Ford Everest 2.0L Bi-Turbo ​ជំនាន់ថ្មីនេះ។ សម្រាប់ព័ត៏មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះ 078 333 748 | 016 333 785​ ។

លើសពីនេះទៅទៀត អ្នកចូលរួមទំាងអស់នឹងទទួលបានការបើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo និងធ្វើការតេស្តទៅលើបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត SUV ស៊េរីទំនើបនេះដែលរួមមាន៖

  • សាកល្បងជាមួយនឹងប្រអប់លេខស៊េរីថ្មី ១០វគ្គអូតូ ដែលលោកអ្នកអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ ម៉្យាងទៀតលោកអ្នកក៏អាចធ្វើការចុចបូតុងដើម្បីធ្វើការថែមថយលេខផងដែរ។
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល​ ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ រថយន្តនេះប្រើឧបករណ៍ចាប់សញ្ញា​ Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មមអាចចតឡានបាន (ឧបករណ៍ចាប់សញ្ញាដំណើរការគ្រប់ពេល ត្រឹមល្បឿនក្រោម 30km/h)។ នៅពេលវាចាប់កន្លែងដែលអាចចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរនូវរបៀបចូលចត។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពីទំហំនៃកន្លែងណាដែលគួរ និងមិនគួរចតដែលអាចធ្វើឲ្យប៉ះពាល់រថយន្តដទៃ។ ​​ បច្ចេកវិទ្យានេះជួយសម្រួលដល់ការ​ចូលចត ជាពិសេសនៅពេលចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួលអ្នកមិនចាំបាច់ចំណាយពេលយូរ ផ្ដល់សុវត្ថិភាព និងកាត់បន្ថយភាពស្ត្រេសនិងកាត់បន្ថយការប៉ះទង្គិចនៅពេលចូលចតផងដែរ។
  • គ្រវាសជើងបើកឃ្លុបក្រោយគឺលោកអ្នកគ្រាន់តែគ្រវាសជើងនោះវានឹងបើកឃ្លុបក្រោយអូតូ​ ងាយស្រួលនៅពេលដែលលោកអ្នកមានឥវ៉ាន់ច្រើននោះលោកអ្នកមិនចាំបាច់ដកសោក្នុងការបើកឃ្លុបក្រោយនោះទេ។
  • ប្រព័ន្ធកំសាន្តដូចជា បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីជាមួយនឹងអេក្រង់ Touchscreen 8 អ៊ីញដែលអាចភ្ជាប់ Apple Carplay, Andriod Auto, Google Map និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត៕