ខ្មាសគេមិនស្ទើរទេ! Tesla ធ្វើតេស្តហ្វ្រាំងអូតូ តែមានអីបុកមនុស្សជ័របាក់ជើងខ្ទេច (វីដេអូ)

  • 2020-09-25 07:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ Autonomous Emergency Braking Systems (AEB) បានក្លាយជាមុខងារស្តង់ដារមួយ នៅទូទាំងឧស្សាហកម្មយានយន្ត ដោយសារតែវាអាចជួយជីវិតមនុស្សបាន។ ទោះជាយ៉ាងណា មុខងារនេះមិនប្រាកដថាអាចដំណើរការគ្រប់ពេលឡើយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានធ្វើតេស្តមុខងារប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ ហើយក្នុងនោះរថយន្តជាច្រើនម៉ាកបានបរាជ័យ។ មិនខុសគ្នាប៉ុន្មាន Tesla Model 3 ដែលល្បីថាសម្បូរបច្ចេកវិទ្យាច្រើននោះ ក៏ទទួលបរាជ័យខ្មាសគេមិនស្ទើរដែរ។

ថ្មីៗនេះ នៅក្នុងការធ្វើតេស្តផ្នែកសុវត្ថិភាពមួយនៅក្នុងប្រទេសចិន រថយន្ត Tesla Model 3 បានបើកបុកមនុស្សជ័របាក់ប៉ើង និងជើងខ្ទេច នៅពេលសាកល្បងមុខងារ AEB របស់ខ្លួន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី