រាប់ឆ្នាំហើយ Facebook តែងសុំ Apple រឿងមួយ ប៉ុន្តែបានតែចម្លើយថា "ទេ" ជានិច្ច

  • 2020-09-28 02:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ iOS 14 និង iPadOS 14 ក្រុមហ៊ុន Apple បាន​បំពេញ​តាម​សំណូមពរ​​ដែល​អតិថិជន​បាន​ស្នើ​សុំ​ជា​យូរ​មក​ហើយ​ គឺ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្ដូរ​កម្មវិធី Default នៃ​កម្មវិធី​​បើក​វិបសាយ និង​កម្មវិធី​អ៊ីមែល។ ប៉ុន្តែ​កម្មវិធី​ផ្ញើ​សារ​, ចម្រៀង, ប្រតិទិន​ជា​ដើម នៅ​តែ​ជាប់​មក​ជា Default នូវ​កម្មវិធី​ផលិត​ដោយ Apple មិន​អាច​ផ្លាស់​ប្ដូរ​បាន​ឡើយ។

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ The Information បាន​ឲ្យ​ដឹង​ថា​ Facebook គឺ​តែង​តែ​ជំរុញ​ឲ្យ Apple អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស​កម្មវិធី​ផ្ញើ​សារ​​តាម​ការ​ចង់​បាន​របស់​គេ។ Stan Chudnovsky ​ប្រធាន​ផ្នែក​ Messenger នៃ​​ក្រុមហ៊ុន Facebook បាន​និយាយ​ថា​ ៖ "យើង​​យល់​ថា​អ្នក​ប្រើ​គួរ​តែ​អាច​ជ្រើស​រើស​កម្មវិធី​ផ្ញើ​សារ​បាន​តាម​ចិត្ត​ និង​ធ្វើ​ការ​ប្ដូរ​កម្មវិធី​ Default នៅ​លើ​ទូរសព្ទ។”

​​​​​​បើ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​ប្រធាន​រូប​នោះ Facebook គឺ​បាន​ស្នើ​សុំ​ទៅ​កាន់ Apple ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​អនុញ្ញាត​ឲ្យ​កម្មវិធី​​ផ្ញើ​សារ​ដទៃ​មាន​សិទ្ធ​ក្លាយ​ជា​កម្មវិធី​ផ្ញើ​សារ​ Default ​លើ iPhone មិន​​គួរ​រឹតត្បិត​ត្រឹម​កម្មវិធី Messages របស់ Apple ឡើយ។ ប៉ុន្តែ​ចម្លើយ​ដែល​តែង​តែ​ទទួល​បាន​គឺ "ទេ” ជានិច្ច ហើយ​ហេតុ​ផល​ចម្បង​ដែល Apple មិន​ព្រម​​ផ្លាស់​ប្ដូរ​គោល​ជំហរ​គឺ​ប្រហែល​មក​ពី​​កម្មវិធី Messages ជួយ​បង្កើន​ចំនួន​លក់​ឲ្យ​ Apple។

គួរ​ដឹង​ថា​​កម្មវិធី Messages របស់ Apple មាន​នូវ​មុខងារ​ iMessage ដែល​ជា​មុខងារ​ពេញ​និយម​មួយ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់ iPhone ដែល​គេ​អាច​ធ្វើ​ការ​ផ្ញើ​សារ​ជា​សំឡេង, អាច​ដឹង​ពេល​ដែល​​សារ​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​បើក​មើល, មាន​នូវ​ស្ទីកគ័រ និង​ Effect, មាន​នូវ​ Memoji និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត៕​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី