ម៉េង​ហួង​ កម្ពស់ ​អាយុ​ និង​​សមត្ថភាព​អែម​ តែ​ស្ដាយ​អត់​មាន​ឈ្មោះ​ជម្រើស​ជាតិ​​

  • 2020-09-28 03:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្មាត់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល ធី ម៉េង​ហួង កំពុង​ឡើង​កូដ​មែន​ទែន ពោល​គេ​បាន​យក​ឈ្នះ​រៀមច្បង​ជា​ច្រើន​ក្នុង​តារាង​បាល់​ទះ​នានា​ក្នុង​ប្រទេស​កម្ពុជា​នា​ការ​ប្រកួត​មិត្ត​ភាព​។

​ប្រិយមិត្ត​ប្រហែល​ជា​បាន​ដឹង​​ហើយ​ថា គ្រប់​ក្លឹប​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ សុទ្ធតែ​បាន​ប្រកាស​ថា ការ​​ជ្រើស​រើស​ក្មេង​ចូល​ហាត់​បាល់ទះ​គឺ​កំណត់​អាយុ​ក្រោម ១៨ ឆ្នាំ​​ និង​​កម្ពស់​១,៨៥ ម៉ែត្រ​​ឡើង​។ ​យ៉ាង​ណា​ ម៉េង​ហួង ​​ពេល​នេះ​​​ជា​ក្មេង​ដែល​ពិបាក​​រក​​សម្រាប់​កម្ពុជា ពី​ព្រោះ​​​​គេ​មាន​កម្ពស់ (១,៨៥ ម៉ែត្រ​) ​​និង​អាយុ ១៩ ឆ្នាំ​​ ស្រប​ពេល​កម្រិត​សមត្ថភាព​វិញ​គឺ​រឹតតែ​ពិបាក​រក​ថែម​ទៀត។

​ប៉ុន្តែ​រឿង​​ឆ្នាំ​នេះ​ ម៉េង​ហួង គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទាំង​លើ​ក្ដារ និង​ឆ្នេរខ្សាច់ ​ហេតុ​ផល​គឺ​​ស្មាត់​រូប​​នេះ​បាន​ប្រាប់​មក​កាន់​ Sabay ថា ដោយ​សារ​រវល់​អត់​បាន​ទៅ​ធ្វើតេស្ត​ចូល​ជម្រើស​ជាតិ។ ក្រុម​ជម្រើស​ជាតិ​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​បាល់ទះ​វិសាខា​ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ Li Jun ដែល​ជា​ជន​​ជាតិ​ចិន​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​