Suzuki បកឡូហ្គូ Toyota ចេញ បិតឡូហ្គូខ្លួនឯង យកទៅលក់នៅអឺរ៉ុប

  • 2020-09-28 04:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បានប្រកាសចេញរថយន្ត Swace ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយមានលក់ផ្តាច់មុខតែនៅអឺរ៉ុបប៉ុណ្ណោះ។

Suzuki Swace តាមពិតទៅគឺជារថយន្ត Toyota Corolla Touring Sports ដោយវាមានរូបរាងដូរគ្នាទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ខុសគ្នាតែឡូហ្គូ និងកាងខាងមុខប៉ុណ្ណោះ។

Suzuki Swace
Toyota Corolla Touring Sports

មូលហេតុដែល Suzuki ធ្វើបែបនេះ ក៏ដោយសារតែខ្លួនចង់កាត់បន្ថយត្រកូលរថយន្ត ដែលបញ្ចេញផ្សែងពុលខ្លាំងនៅអឺរ៉ុប ដើម្បីគេចផុតពីការផាកពិន័យ ហើយការសហការណ៍ជាមួយ Toyota គឺជាវីធីដ៏លឿនបំផុត ដើម្បីអាចសម្រេចគោលដៅនេះបាន។

Swace លក់នៅអឺរ៉ុបនេះមានជម្រើសម៉ាស៊ីនតែមួយគត់ គឺ ចំណុះ ១,៨លីត្រ Hybrid ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២០សេះ។ រថយន្ត Suzuki Swace ឆ្នាំ២០២១ នឹងចាប់ផ្តើមលក់នៅអឺរ៉ុបនារដូវរងារនេះតែម្តង។ ចំពោះតម្លៃរបស់វានឹងត្រូវប្រកាសពេលជិតចេញលក់៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម