អធិរាជប្រអប់ រាជ ប្រកាស៣ស្មើនេះ តើ ម៉េងហួង ហ៊ានលេងអត់?

  • 2020-09-29 02:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កេរ្កិ៍ឈ្មោះ​របស់​ ធី ម៉េងហួង កំពុង​តែ​ល្បីរន្ទឺ​ខ្លាំង​ណាស់ក្នុង​ពិភពបាល់ទះ ក្រោយ​​​យុវជន​​ក្លឹប​​ក្រសួង​មហាផ្ទៃ​រូប​នេះ បាន​យក​ឈ្នះ​ស្មាត់​ធំៗ​លំដាប់​ស្រុក​ខ្មែរ​ជាច្រើន​ដូចជា ឥន្ទ្រីពិឃាដ​ឌូក ស្មាត់​ចាវ​កំពង់ចាម ស្មាត់​វ៉េត ស្មាត់​វ៉ា ដាវញីឈ្មោល​ម៉ាប់ឆ្វេង និង​សុវណ្ណនាថ​ជាដើម។

ដោយឃើញ​អ្នក​លេង​ផ្លែសេវ៉ា​វ័យ​១៩​ឆ្នាំ ឈ្នះ​សឹង​គ្រប់​ការប្រកួត​ដូច្នេះ អធិរាជ​ប្រអប់​ឆ្វេង​ហ្ស៊ីនស្រុកខ្មែរ សុវណ្ណរាជ ក៏​ចង់​សាក​ល្បងសមត្ថភាពជាមួយ​ស្មាត់​កំពុងឡើងកូដ ធី ម៉េងហួង ដែរ ដោយ​គេជ្រើស​យក​កីឡាករ​២​នាក់​មក​លេង​ជាមួយ​។

កីឡាករ​មក​ពី​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស សុវណ្ណរាជ បាន​បញ្ចេញ​មតិ​លើការ​​ផ្សាយ​ផ្ទាល់​របស់​ផេក Sabay News Sport កាល​ពី​ពេល​ថ្មីៗ​​​ថា ២​នាក់​ដែល​គេចង់ចាប់លេងនោះមានស្មាត់ស្វាយរៀងល្អ​មួយ​ចប់ នួន ​វិចិត្រ​ និង​ស្មាត់​ភ័ក្ត្រម្ចាស់​តារាង​បាល់ទះសៀមរាប​កន្ទួត។

យ៉ាងណាការ​ប្រកាស​ក្ដែងៗ​របស់​ស្មាត់​ឆ្វេង​សំបូរ​តិចនិក​នេះ គឺ​ថា​មិន​ទាន់​មាន​ការ​ឆ្លើយ​​ណា​មួយ​ពី​​កំពូលអ្នកប្រយុទ្ធវ័យ​ក្មេង​ មក​ពី​ខេត្ត​កណ្ដាល ធី ម៉េងហួង នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ស្មាត់​រាជ មាន​វ័យ​២៦​ឆ្នាំ ​កម្ពស់ ១,៧៨ ម៉ែត្រ​ មានស្រុក​កំណើត​នៅ​ខេត្ត​កំពត ហើយបច្ចុប្បន្នគេ​ជា​កីឡាករ​របស់​ក្លឹប​បាល់ទះបញ្ជាការដ្ឋាន​អង្គរក្ស (៥ឆ្នាំ​ហើយ)៕

ក្រុមអធិរាជប្រអប់រាជ

  • រាជ
  • នួន វិចិត្រ
  • ភ័ក្ត្រ

ក្រុមម៉េងហួង

  • ធី ម៉េងហួង
  • ប៊ន ណារិទ្ធប៉ះសេ
  • ហុងលីប៊័រ៉ូ (ឆ្វេង)

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម