Roach ​ថា McGregor គ្មាន​គីឡូ​ជាមួយ Pacquiao ទេ បើ​ពួក​គេ​ជួប​គ្នា​មែន

  • 2020-09-29 03:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Freddie Roach គ្រូ​បង្ហាត់​របស់​​អ្នក​ប្រដាល់ Manny Pacquiao បាន​លើក​ឡើង​ថា កូន​សិស្ស​របស់​លោក​នឹង​ផ្ដួល​ឲ្យ Conor McGregor សន្លប់​ផុយ​ៗ។

កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​អតីត​ជើង​ខ្លាំង​របស់ UFC បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ Twitter ថា គេ​នឹង​ប្រកួត​ជាមួយ Pacquiao នៅ​ឆ្នាំ​ក្រោយ​​ដែល​រៀបចំ​នៅ​មជ្ឈិមបូព៌ា។ នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ជើង​ខ្លាំង​របស់​ហ្វីលីពីន​​ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​​​នឹង​វាយ​ជាមួយ Conor មែន​អាច​នៅ​ខែ​ធ្នូ​ឬ​មករា​។

យ៉ាងណា​ទាក់ទង​នឹង​រឿង​នេះ​លោក Roach ដែល​ជា​គ្រូ​របស់​​អ្នក​ប្រដាល់​សកល​​ម្ចាស់​ខ្សែ​ក្រវាត់​៨​ប្រភេទ​ទម្ងន់​ជឿជាក់​នេះ​ជា​ការងារ​ដ៏​ស្រួល​របស់ Pacquiao។ លោក​បាន​ប្រៀបធៀប​​ការ​ប្រកួត​នេះ​គឺ​ស្រួល​​ជាង កាល Pacquiao ផ្ដួល Ricky Hatton ត្រឹម​ទឹក​២​ទៅ​ទៀត​កាល​ពី​ឆ្នាំ​២០០៩។

Conor McGregor មាន​បទពិសោធន៍​ប្រកួត​ប្រដាល់​សកល​តែ​ម្ដង​គត់​កាល​ពី​ឆ្នាំ​២០១៧ ប៉ះ​ជាមួយ Floyd Mayweather ដោយ​កាល​នោះ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​១០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ