ប្រភព​អាថ៌កំបាំង​បញ្ចេញ​ពី​ទ្រព្យ​ទាំង​អស់របស់ ព្រាប សុវត្ថិ សរុប​មិន​ក្រោម ៣០លាន​ដុល្លារ​ឡើយ

  • 2020-09-29 04:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវត្ថិ ដែល​ហក់​មក​ចូល​ជាមួយ Galaxy Navatra ដែល​ទើប​ចេញ​បទ​ថ្មី​ម្សិលមិញ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ឥឡូវ​បាន​លេច​តម្រុយ​ជា​លើក​ទី​១ អំពី​ការ​ប៉ាន់​ប្រមាណ​ថា តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​ជាង ២ទសវត្សរ៍​មក​នេះ មាន​ទ្រព្យ​មិន​ក្រោម ៣០លាន​ដុល្លារ​ឡើយ។

ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​បាន​បង្ហើប​ពី​រឿង​នេះ ជាមួយ​នឹង​ការ​វិភាគ​ផ្ទាល់​ខ្លួន​របស់​គេ ថា​តារា​ចម្រៀង​ប្រុស​រូប​នេះ មាន​ចំណុច​លេច​ធ្លោ​ចំនួន ១០ នាម​ជា​កំពូល​តារា​ប្រចាំ​ប្រទេស ហើយ​នោះ​ជា​មូលហេតុ​ចម្បង​ដែល​លោក​អាច​ឈរ​ក្នុង​តំណែង​កំពូល​ជាង​២ទសវត្សរ៍​ហើយ គ្មាន​អ្នក​ផ្ដួល​បាន ហើយ​នៅ​ក្នុង​នោះ​មាន​បញ្ជាក់​ពី​ទ្រព្យ​មហាសាល​របស់​លោក​យ៉ាង​កម្រ។

ប្រភព​លាក់​អត្តសញ្ញាណ ដែល​នៅ​កៀក​នឹង​ទ្រនំ​បច្ចុប្បន្ន​របស់​លោក ព្រាប សុវត្ថិ បាន​លើក​ឡើង​នូវ​គុណ​សម្បត្តិ​ទាំង ១០ របស់​កំពូល​តារា​ចម្រៀង ដែល​ប្រសិន​តារា​ផ្សេង​ចង់​ដណ្ដើម ត្រូវ​យល់​ពី​ចំណុច​ដូច​ខាងក្រោម៖

1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។

2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។

3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។

4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ព្រាប សុវត្ថិ​មិន​ទទួល។

5.សម្រាប់​ការ​កាន់​ប្រេ​ន គឺ​តម្លៃ​ផុត​លេខ​ ហើយ​បើ​ក្រុមហ៊ុន​ទាំង​អស់​នោះ​មិន​គោរព​តាម​លក្ខន្តិកៈ​របស់​ព្រាប​សុវត្ថិ​ សីលធម៌​សុជីវធម៌​ភាព​ស្រប​ច្បាប់​ព្រាប​សុវត្ថិ​មិន​ទទួល​ជា​ដាច់​ខាត​ទោះ​តម្លៃ​ប៉ុន្មាន​ក៏ដោយ។

រូបតំណាង

6.ព្រាប សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​ស្រឡាញ់​កិត្តិយស​ជាង​លុយ។

7.ភាព​ផ្អែម​ល្ហែម​បើក​ចំហ​នៅ​ក្នុង​គ្រួសារ​ការ​ប្រៀនប្រដៅកូន​ប្រុស​ទាំង​បី​មាន​សីលធម៌​សុជីវធម៌​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ល្អ​ជា​គំរូ​ដល់​សង្គម​ជាតិ ។

8.ជា​តារា​ចម្រៀង​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បាន​ចំណូល​ពី​សិល្បៈ​ ដែល​មាន​ទឹក​ប្រាក់​សរុប​មិន​ក្រោម​ពី 30 លាន ជា​កំពូល​តារា​ចម្រៀង​ដែល​មិន​អួត​មិន​សម្ញែង ស្ងប់​ស្ងាត់។ មាន​រីសត​នៅ​រតនគិរី​ប្រហែល ​100 ​ហិកតា​ មាន​ដី​នៅ​ជិត​ផ្លូវ​កប់​ស្រូវ​ជិត ​10​ហិកតា​មាន​ផ្ទះ​នៅ​ទួល​គក​មាន​ហាង​នៅ​ភ្នំពេញ​ថ្មី​ជិត 3000ការ៉េ មាន​ស្ទូឌីយោ​ផ្ទាល់ខ្លួន 4 កន្លែង និង​មាន​ដី​ចម្ការ​រាប់​រយ​ហិចតា។

9.​អាយុ​ជាង 40 ឆ្នាំ​ហើយ​នៅ​តែ​សង្ហា​ហើយ​ក្មេងៗ​នៅ​តែ​តាម​ប្រកួតប្រជែង​ និង​សមត្ថភាព​លោក។

10.ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​បទ​ល្បី​ច្រើន​ជាង​គេ រហូត​អស់​ជាង​ 3000 បទ។

នៅ​ចំណុច​ទី ៨ ប្រភព​អាថ៌កំបាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទ្រព្យ​របស់​កំពូល​តារា​ចម្រៀង ហើយ​រូប​គេ​បាន​លើក​ឡើង​ទៀត​ថា ការ​សម្រេច​ចិត្ត​របស់​ព្រាប​សុវត្ថិ​ចូល​ក្នុង​ផលិតកម្ម​ Galaxy navatra​ មិន​មែន​ជា​ការ​សម្រេចចិត្ត​បែប​កូន​ក្មេង​នោះ​ទេ ព្រាប​សុវត្ថិ​គឺ​ជា​មនុស្ស​ដែល​ចាស់​ទុំ​និង​មាន​ការ​ពិចារណា​ខ្ពស់​បំផុត ជា​មនុស្ស​ស្រឡាញ់​កិត្តិយស​បំផុត៕

អត្ថបទ៖ ទារិកា