ថៃ​គ្រោង​ឲ្យ​ប្រជាជន​ឈប់​សម្រាក​ថែម​​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​

  • 2020-09-29 09:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​សឹង​តែ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជាប់​គាំង​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដោយ​សារ​វិបត្តិ​កូវីដ​១៩​។​

ប្រឈម​មុខ​ចំពោះ​បញ្ហា​នេះ​ប្រទេស​ថៃ​មាន​ផែនការ​បង្កើន​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​។ យ៉ាង​ណា​រដ្ឋាភិបាល​ថៃ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​ពី​ការ​បន្ថែម​ថ្ងៃ​សម្រាក​នោះ​នៅ​ឡើយ​ទេ។​

កាល​ពីដើម​​ខែ​កញ្ញា​កន្លង​ទៅ​ប្រទេស​ក្បែរខាង​កម្ពុជា​មួយ​នេះ​បាន​ឲ្យ​ប្រជាជន​ឈប់​សង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ហើយ​វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​មាន​ងើប​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់៕ ​​

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម