Ryeowook ទទួលស្គាល់ថា ទាក់ទងស្នេហាជាមួយអតីតសមាជិកក្រុម Tahiti

  • 2020-09-30 01:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryeowook សមាជិក​ក្រុម​ Super Junior បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​កំពុង​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​នឹង ​Ari ​អតីត​សមាជិកក្រុម​ Tahiti មែន។

បើ​យោង​តាម​វិបសាយ​ SPOTV បាន​ឲ្យ​ដឹង​ថា​ Ryeowook និង​ Ari បាន​ចាប់​ផ្ដើម​ទាក់ទង​ស្នេហាជាមួយគ្នា។ អ្នក​ទាំង ២​ត្រូវ​គេ​និយាយ​ថា​ចាប់​អារម្មណ៍​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្រោយ​ណែនាំ​ខ្លួន​គ្នា​ទៅ​មក​ តាមរយៈ​មិត្តភ័ក្តិ។

អ្នក​តំណាង​របស់​ Ryeowook គឺ​ Label SJ បាន​បញ្ជាក់​ថា៖ «ភាព​ស្និទ្ធស្នាល​របស់ Ryeowook និង Ari ចាប់​ផ្ដើម​ដំបូង​ពី​រៀមច្បង សិស្សប្អូន ហើយ​យើង​ទទួល​ស្គាល់​ថា​ទំនាក់ទំនង​នេះ​បាន​វិវត្ត​ទៅជា​ស្នេហាមែន»។

អ្នក​ទាំង ២​ត្រូវ​បាន​គេ​ឃើញ​ថាបាន​ចំណាយ​ពេល​រួមគ្នា ថត​រួម​ជាមួយគ្នាជា​ញឹកញាប់​ ដោយ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ឧស្សាហ៍មានពេល​ឲ្យគ្នា​ច្រើន។

ក្នុង​នោះ​ Ryeowook ដែល​ជា​សាមីខ្លួន​ខាង​ប្រុស​ក៏​បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​ទៅកាន់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​របស់​លោកដែរ​ថា លោក​សុំទោស​អ្នក​គ្រប់គ្នាដែល​ឲ្យ​រង់​ចាំ​ពេល​លោក​ចេញ​បកស្រាយ។ ការពិត​លោក​មាន​ការ​បារម្ភបន្តិចបន្តួច​ក្នុង​ការ​ប្រកាស​រឿង​នេះ​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​មិនសប្បាយ​ចិត្ត។ សមាជិក​ Super Junior រូប​នេះ​ក៏​បានទទួល​ស្គាល់​ថា​ខ្លួន​បាន​ទាក់ទង​ស្នេហាជាមួយ​មនុស្ស​ម្នាក់​ដែល​លោក​មាន​អារម្មណ៍​ល្អជាមួយ​ខុសពីមិត្ត​ដទៃ។

ម្ដង​ហើយ​ម្ដងទៀត​ លោក​តែង​សម្ដែង​ការ​សុំទោស​ដែល​លាក់​រឿង​នេះ​រហូត​មក​ ហើយ​ក៏អរគុណ​ដល់គ្រប់គ្នា​ដែល​តែង​គាំទ្រ និង​ទុក​ចិត្ត​លោក​រហូត​មក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី