ចប់​! Thiago ទើប​លេង​បាន​មួយ​ប្រកួត ឥលូវ​ឆ្លង​កូរ៉ូណា​បាត់​ទៅ​ហើយ

  • 2020-09-30 01:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Thiago Alcantata បាន​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណា ហើយ​ពេល​នេះ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

​​កីឡាករ​វ័យ​២៩​ឆ្នាំ​​​ទើប​តែ​ចុះ​កុងត្រា​ជាមួយ​ហង្សក្រហម​​ផ្ទេរ​ពី​ក្លឹប Bayern Munich និង​បង្ហាញ​ខ្លួន​​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ថ្មី​​កាល​ឈ្នះ Chelsea ២-០។ យ៉ាងណាមិញ គេ​បាន​ខកខាន​​មិន​បាន​លេង​ប្រកួត​ពាន League Cup កាល​ពី​សប្ដាហ៍​មុន និង​អវត្តមាន​ប្រកួត​ឈ្នះ​ ៣-១ លើ​ Arsenal កាល​ពី​ថ្ងៃ​ច័ន្ទ។

Liverpool បាន​ប្រកាស​ Thiago ឆ្លង​កូរ៉ូណា​កាល​​ពី​យប់​មិញ តែ​បញ្ជាក់​កីឡាករ​​មិន​មាន​បញ្ជាក់​ធ្ងន់ធ្ងរ​ទេ​និង​កំពុង​តាមដាន​ជម្ងឺ។ កាល​ពី​ថ្ងៃ​ច័ន្ទ Premier League បាន​ប្រកាស​ថា មនុស្ស​​​១០​នាក់​បាន​តេស្ដ​វិជ្ជមាន​វីរុស​កូរ៉ូណ​សម្រាប់​ការ​តេស្ដ​​នៅ​ជុំ​​ចុងក្រោយ ដែល​នេះ​ជា​ចំនួន​​អ្នក​ឆ្លង​ខ្ពស់​បំផុត​ចាប់​តាំង​​ពី​រដូវ​កាល​​ថ្មី​ចាប់​ផ្ដើម៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម