ឈឺជុះ ​Dier ​រត់​ចូល​បង្គន់​មិន​ចង់​ទាន់​យប់មិញ Jose ​រត់​ចូល​ទៅ​តាម​ភ្លាម​ៗ

  • 2020-09-30 02:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eric Dier ​រត់​ចេញ​ពី​ទីលាន​យ៉ាង​ប្រញាប់ប្រញាល់ ​អំឡុង​ពេល​ប្រកួត​ទល់​ក្រុម Chelsea ​នៅ​យប់មិញ​នេះ ​ដោយសារ​តែ​ឈឺ​ពោះ​ខ្លាំង​ពេក ​ទប់​មិន​ជាប់​ឡើយ។

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ​៥-៤ ​ក្រោយ​ពី​ស្មើ​គ្នា ១-១ នៅ​ម៉ោង​លេង។ ​ការ​ប្រកួត​នេះ ​ក្រុម Chelsea ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​នាំ​មុខ​មុន ​ហើយ Spurs ​ជា​អ្នក​រក​តាម​ស្មើ​ចុង​ម៉ោង​វិញ។ ​

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ គឺ​អំឡុង​ពេល​គេ​កំពុង​នាំ​មុខ​នាទី​៧០​ជាង​ទៅ​ហើយ​នោះ ​ខ្សែ​ការពារ​ Eric Dier ​បាន​រត់​ចេញ​ពី​ទីលាន​ភ្លាម​ៗ ​ដោយ​គ្រប់​ស្មាន​តែ​ត្រូវ​ប្ដូរ​ចេញ​ទៅ​ហើយ។ តែ​ជាក់​ស្ដែង ​កីឡាករ​រូប​នេះ​មិន​មែន​ដូរ​ចេញ​ទេ គឺ​រូបគេ​ឈឺ​ពោះ​ខ្លាំង​ពេក ​ចង់​ចូល​បង្គន់ ព្រោះ​ទ្រាំ​លែង​បាន​ទៅ​ហើយ។ ​លោក Jose Mourinho ​ក៏​រត់​ទៅ​តាម​កីឡាករ​រូប​នេះ​ដែរ ​ព្រោះ​ដើរ​ចេញ​ពី​ទីលាន​យូរ​ពេក។ រឿង​ឈឺ​ពោះ ​ធម្មជាតិ ​មិន​អាច​ទប់​បាន​នេះ ធ្លាយ​ចេញ​ក្រោយ​ចប់​ការ​ប្រកួត​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី