ភស្តុតាងច្បាស់ក្រឡែតនេះ អាចបញ្ជាក់ថា Apple សម្រេចចិត្តបែបណារឿងកាសក្នុងប្រអប់ iPhone 12
- 2020-09-30 02:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងច្បាស់ក្រឡែតនេះ អាចបញ្ជាក់ថា Apple សម្រេចចិត្តបែបណារឿងកាសក្នុងប្រអប់ iPhone 12
ចន្លោះមិនឃើញ
ពាក្យចចាមអារ៉ាមជាច្រើនបានអះអាងថា Apple នឹងមិនដាក់ដុំសាក ឬកាស ក្នុងប្រអប់ iPhone 12 ដូចពីមុនៗទៀតនោះទេ ហើយវាទំនងជាបែបនេះមែនក្រោយពី Apple បានសម្រេចដកដុំសាកពីប្រអប់ Apple Watch នៅឆ្នាំនេះ។ ជាមួយ iOS 14.2 beta ដែលបានចេញនាថ្ងៃនេះ Apple ដូចបានឲ្យតម្រុយថាចចាមអារ៉ាមគឺពិតមែន។
គួរដឹងសិនថាក្នុងកម្មវិធី Settings នៃប្រព័ន្ធប្រតិបត្តិការ iOS មានការណែនាំពីការប្រើប្រាស់ឧបករណ៍ដែលភ្ជាប់មកជាមួយ iPhone។ ហើយបើតាមរយៈការសង្កេតឃើញរបស់ MacRumors នៅក្នុង iOS 14.2 មាននូវឃ្លាថ្មីមួយនៃការណែនាំ ដែលលើកនេះមានសរសេរត្រឹមថា "headphones” ជំនួសឲ្យពាក្យថា "supplied headphones” ដែលអាចសន្និដ្ឋានបានថា Apple គ្រោងបញ្ចេញលក់ iPhone ថ្មីដោយមិនមានថែមកាស។
សារមុខ iOS 14.2 beta 2 ៖
សារថ្មីនៅលើ iOS 14.2 beta 2 ៖
អ្នកវិភាគ Ming-Chi Kuo បានលើកឡើងមុនគេថា Apple នឹងមិនដាក់កាសក្នុងប្រអប់ iPhone 12 នោះទេ គឺដើម្បីបង្កើនចំនួនលក់ AirPods ដែលក្រោយមកប្រភពគួរឲ្យទុកចិត្តឈ្មោះ @L0vetodream បានបញ្ជាក់រឿងនេះដូចគ្នា ហើយបានបន្ថែមថាដុំសាកក៏នឹងត្រូវដកចេញដែរ៕