តារា​ស្រី​អាស៊ី ៦រូប ធ្វើ​ឃាត​សម្រស់​ខ្លួន​ឯង ​ដោយ​ការ​វះកាត់​កែ​សម្ផស្ស​ជ្រុល

  • 2020-09-30 02:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​មាន​រូប​សម្រស់​ផូរផង់​ហើយ​ក៏​ដោយ តែ​ដោយ​សារ​មហិច្ឆតា​លោភលន់​គ្មាន​ត្រើយ សិល្ប​ការិនី​អាស៊ី​មួយ​ចំនួន​បាន​លើក​ដៃ​បំផ្លាញ​សម្រស់​ខ្លួន​ឯង​ដោយ​សារ​ការ​វះកាត់​កែ​សម្រស់។

Han Eun Jung  

17317625-980x1200-0-1472220788612

 

13014389-980x1200-281-1472544858832

 

ដើម​ឡើយ តួ​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" មាន​ទម្រង់​មុខ​គួរ​ឲ្យ​ស្រលាញ់​រួច​ហើយ ដោយ​ចំណុច​ខ្វះខាត​គឺ​ភ្នែក​ត្របក​មួយ​ជាន់​តែ​ប៉ុណ្ណោះ។ ដោយ​ចង់​មាន​ភ្នែក​ធំ មូល​ស្អាត​ដូច​តារា​ដទៃ Han Eun Jung បាន​ទៅ​កែ​សម្រស់​បណ្ដាល​ឲ្យ​មុខ​លែង​ធម្មជាតិ​និង​ចាស់​មុន​អាយុ។

Jung Ryeo Won  

17317630-980x1200-0-1472220788622

 

17317629-980x1200-0-1472220788619

កាល​ពី​ទើប​បោះ​ជើង​ចូល​សិល្បៈ​ដំបូង តារា​សម្ដែង​និង​ចម្រៀង Jung Ryeo Won មាន​ទម្រង់​មុខ​ស្រស់​ថ្លា​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ចង់​បាន។ ពេល​វេលា​ឆ្លង​ផុត​ទៅ តារា​វ័យ​៣៥​ឆ្នាំ ចាប់​ផ្ដើម​មាន​ចិត្ត​លោភលន់ ចង់​ស្អាត​ជាង​មុន​ក៏​សម្រេច​ចិត្ត​ពឹង​ពាក់​ដល់​មុខ​កាំ​បិត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រិះគន់​ថា​មុខ​របស់​នាង​ឥលូវ​នេះ​ដូច​មនុស្ស​ប្រុស។

Kim Hee Sun  

url-1472555652588

 

ca300013877a8ecfa11-1472221562764

ដើម្បី​លុប​បំបាត់​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​រង្វង់​មុខ តួ​រឿង "ឈិនឡុង ទម្លុះ​ភព" បាន​ពឹង​ពាក់​ដល់​ការ​ចាក់ Botox ដែល​ធ្វើ​ឲ្យ​មុខ​របស់​សិល្ប​ការិនី​រូប​នេះ​ត្រូវ​វៀច​មក​មួយ​ចំហៀង។

Kim Man Ok  

cuoc-song-co-don-cua-tham-hoa-tham-my-xu-han-1472568631649

និយាយ​ពី​គ្រោះ​ថ្នាក់​រឿង​កែ​សម្រស់​គឺ​មិន​អាច​រំលង​តារា​ចម្រៀង Kim Man Ok នោះ​ទេ។ រាល់​ពេល​និយាយ​ដល់​ករណី​របស់​តារា​រៀម​ច្បង​រូប​នេះ តែងតែ​ធ្វើ​ឲ្យ​គេ​ព្រឺ​ក្បាល​ខ្ញាក​តែ​ម្ដង។ ក្រោយ​ឆ្លង​កាត់​ការ​វះកាត់​តូច​ធំ​ជាង​២០​ដង បូក​រួម​និង​ការ​ចាក់​បញ្ចូល Botox ទៀត​នោះ ឥលូវ​នេះ ក្បាល​របស់​តារា​ចម្រៀង​វ័យ​៥០​ឆ្នាំ​ធំ​ជាង​មុន​ដល់​ទៅ​៣​ដង និង​មុខ​បាន​ខូច​ខ្ទេច​ចំណាំ​លែង​បាន។

han-mi-ok-3-713309-1368134443-500x0-1472568700670

Carol Cheng  

17317644-980x1200-0-1472220788661

ដើម្បី​អូស​ទាញ​ភាព​ស្រស់​ស្អាត​នៅ​ឲ្យ​បាន​យូរ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន​កាល​ទសវត្ស​ឆ្នាំ​១៩៩០ បាន​ចាក់ Botox ក៏​ដូច​ឆ្លង​កាត់​មុខ​កាំបិត​ជា​ច្រើន​កន្លែង។ យ៉ាងណាក៏ដោយ ស្អាត​ប៉ុណ្ណា​មិន​ឃើញ គេ​ឃើញ​តែ​នាង​កាន់​តែ​ទ្រុឌទ្រោម​ជាង​មុន។

Zheng Shuang  

0b525678-a121-494f-bc54-4ed2292df5c4-1472555813639

 

c120007a7cf61694ff5-1472221562749

ទម្រង់​មុខ​ដែល​ធ្លាប់​តែ​ស្រស់​ស្អាត​របស់​តារា​សម្ដែង​វ័យ​ក្មេង Zheng Shuang បាន​ខូច​ខាត​យ៉ាង​គួរ​ឲ្យ​សោក​ស្ដាយ​ដោយ​សារ​តែ​ចាក់ Filler លើស​កម្រិត។ នៅ​ពេល​នេះ មុខ​របស់​ស្រី​ស្អាត​អាយុ​២៥​ឆ្នាំ​បាន​វៀច​ទៅ​មួយ​ចំហៀង​គួរ​ឲ្យ​ខ្លាច៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុវណ្ណផៃ