ចំណាយលើ Huawei nova 7 SE 5G តម្លៃ $349 ឬ Huawei nova 7 5G 20X ZOOM តម្លៃ $489 ធានាថាអត់ស្តាយលុយ

  • 2020-09-30 02:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅបន្តប្រើទូរសព្ទចាស់ អ៊ីនធឺណែតស្ទក់ ដើរយឺតដូចអណ្តើកដល់ណាទៀត? តោះមកឡើងស៊េរីស្មាតហ្វូន 5G ស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349 ឬ Huawei nova 7 5G 20X ZOOM តម្លៃត្រមតែ $489 ធានាថាដឹងតែពេញចិត្តស្តូកតែម្តង។

បើនិយាយដល់ហួវៃភ្លាម គ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា 5G ជាក់ជាមិនខានឡើយ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។

លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE 5G មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ Huawei nova 7 SE 5G ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400x1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។

សម្រាប់ស្មាតហ្វូន 5G ស៊េរីថ្មីរៀមច្បងជំនាន់ចុងក្រោយគឺ Huawei nova 7 5G 20X ZOOM ត្រូវបាន ក្រុមហ៊ុន ហួវៃ នូវរក្សារចនាបថរូបរាងស្រស់ស្អាតកាលីបទាន់សម័យ និង ឈាមជ័រ ឌី អិន អេ (DNA) 5G ដដែល ប៉ុន្តែបំពាក់នូវបន្ទះឈីបលំដាប់កំពូល Flagship ដែលធ្វើឲ្យល្បឿនអ៊ីនធឺណែតកាន់តែលឿនគឺ Super 5G មានសមត្ថភាពទាញយកអ៊ីនធឺណែតក្នុងល្បឿនលឿន និងមានសេវាពេញ បើប្រៀបធៀបនឹងស្មាតហ្វូនដទៃ។

ក្រៅពីលេចធ្លោខ្លាំងផ្នែកបច្ចេកវិទ្យា5G ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM បំពាក់នូវ កាមេរ៉ាក្រោយកម្រិតអាជីពAI 4គ្រាប់ដែលមានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទីពីរទំហំ 8MP ជា Telephoto ឡេន អាចថត 3X Optical Zoom, 5X Hybrid Zoom ហើយនិងថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20X សម្រាប់ឌីជីថលហ្ស៊ូម។ កាមេរ៉ាទីបីទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី4 បំពាក់នូវឡេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ ចំណែកឯកាមេរ៉ាមុខ Huawei nova 7 5G 20X ZOOM បំពាក់កាមេរ៉ាសម្រាប់ថតរូបវីដេអូស៊ែលហ្វីទំហំ 32MP មិនថាថតរូបស៊ែលហ្វីពេលណា ធានាថាដឹងតែពេញចិត្ត ញញឹមបិទមាត់មិនជិតតែម្តង។

ជាពិសេសលោកអ្នកនឹងកាន់តែរីករាយ ហើយលែងខ្លាចថតរូបវីដេអូនៅពេលយប់ទៀតហើយជាមួយនឹង មុខងារថ្មី ស៊ុប ភើ ណៃ ស៊ែលហ្វី ជំនាន់ 3.0 (Super Night Selfie 3.0 ) ធ្វើឲ្យរូបភាពសែលហ្វីនៅទីងងឹតមានសភាពច្បាស់ស្អាត និងរក្សាសាច់រូបភាពបានល្អ។ សម្រាប់ការថតវីដេអូ Huawei nova 7 5G 20X ZOOM ភ្ជាប់មុខងារថ្មី Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ ធំមហិមាទំហំ 256GB អេក្រង់កម្រិតកំពូល ស្គេនក្រយៅដៃ ដោះសោរលើអេក្រង់បំពាក់នូវអេក្រង់ OLED លាតពេញទំហំ 6.53” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់ សេនស័រស្គេនក្រយ៉ៅដៃ ដោះសោរលើអេក្រង់ ពិតជាងាយស្រួល លឿនរហ័សរហ័សទាន់ចិត្ត។

កំពូលស្មាតហ្វូនថ្នាក់កណ្តាលទាំងពីរខាងលើមានបំពាក់នូវ Huawei AppGallery និង Petal Search មួយសេតស្រាប់នៅក្នុងប្រអប់ ងាយស្រួលសម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ PassApp, TADA, WeGo, , ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។

សរុបមក ជ្រើសរើសយកស្មាតហ្វូនស៊េរីថ្មីម៉ូដែល Huawei nova 7 5G 20X ZOOM តម្លៃ $489 ឬក៏ Huawei nova 7 5G 20X ZOOM ពិតជាចំណាយលុយមិនខុសគោលដៅ ចាយតែម្តងជាការស្រេច មិនចាំបាច់ ខាតពេលវេលា និង ថវិកាក្នុងការដោះដូរទូរសព្ទពី 4G ទៅកាន់ 5G ខណៈពេលដែលប្រទេសយើងអាចប្រើប្រាស់បច្ចេវិទ្យា5G នាពេលខាងមុខឆាប់ៗ៕

អត្ថបទពេញនិយម