United សារ៉េជើងក្រោយចង់ខ្ចីជើងកីឡាករ Barca ម្នាក់ បើទិញ Sancho មិនបាន
- 2020-09-30 02:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
United សារ៉េជើងក្រោយចង់ខ្ចីជើងកីឡាករ Barca ម្នាក់ បើទិញ Sancho មិនបាន
ចន្លោះមិនឃើញ
ក្លឹប Manchester United អាចនឹងខ្ចីជើង Ousmane Dembele ពី Barcelona ប្រសិនបើពួកគេខកខានមិនអាចចុះកុងត្រាផ្ទេរយក Jadon Sancho ឲ្យបានមុនថ្ងៃបញ្ចប់ការដោះដូរកីឡាករ។
United ត្រូវបានគេដឹងថា បានដាក់សំណើ៩១,២លានផោនលើ Sancho ប៉ុន្តែវាត្រូវបានបដិសេធពី Borrussia Dortmund។ ថ្មីៗនេះ Dortmund បានប្រកាសកីឡាករវ័យ២០ឆ្នាំត្រូវដកខ្លួនចេញពីការប្រកួតពាន German Super Cup ទល់នឹង Bayern Munich ក្រោមមូលហេតុមានបញ្ហាជំងឺ។
Sancho នៅតែជាគោលដៅធំទី១សម្រាប់បិសាចក្រហម ប៉ុន្តែក្លឹបរបស់អង់គ្លេសមួយនេះកំពុងបារម្ភអំពីការបាក់មុខនិងពិបាកនិយាយដោះស្រាយជាមួយអ្នកគាំទ្រ ប្រសិនបើទិញកីឡាករមិនបាន។ សម្រាប់តម្លៃរបស់ Sancho ពេលនេះ Dortmund ទាមទារដល់ទៅ១០៨លានផោនឯណោះ។
ទើបតែខកខានក្នុងការផ្ទេរយក Gareth Bale ពី Real Madrid ពេលនេះ United បានងាកទៅចាប់អារម្មណ៍លើ Dembele វិញ។ ពួកគេមានបំណងចង់ខ្ចីជើងខ្សែបម្រើប្រយុទ្ធរបស់ Barcelona រូបនេះ ប្រសិនបើទិញ Sancho មិនបាន៕