ខ្សែភាពយន្តនិយាយពីក្រុមបាល់ទះនារី​ចិន កំពុងផ្ទុះ​ខ្លាំង ក្រោយចាក់បញ្ចាំងត្រឹម១សប្ដាហ៍

  • 2020-09-30 03:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុន ចំណូលពីការលក់សំបុត្រ​ក្នុងរោងភាពយន្តនៅចិន មានចំនួន ៤០៤លានយាន់ (៥៩លានដុល្លារ)។ ខ្សែភាពយន្តដែលឈរនៅកំពូល​គេ គឺរឿង "Leap" ដែលជា​ខ្សែភាពយន្តថ្មី ទើបចាក់បញ្ចាំងសប្ដាហ៍ដំបូង។ ខ្សែភាពយន្ត​និយាយពីភាពតស៊ូ​នៃ​ក្រុមបាល់ទះ​នារី​ចិន ដែលដឹកនាំដោយលោក Peter Ho-sun Chan នេះ អាចរកចំណូលបាន ១៦៨លានយាន់ (២៤,៦លានដុល្លារ)។

Poster រឿង Leap

ចំណែកចំណាត់ថ្នាក់លេខ២ គឺរឿងនិយាយពីសង្រ្គាមចិន "The Eight Hundred" ដែលរកបាន ១៣៧លានយាន់កាលពីសប្ដាហ៍មុន។ តែបើគិតតាំងពីថ្ងៃចាក់បញ្ចាំងដំបូងកាលពីថ្ងៃទី២១ សីហាមក រឿងនេះអាចរកចំណូលពីការលក់សំបុត្រសរុបបាន ៣ពាន់លានយាន់ហើយ ក្លាយ​ជារឿងមួយក្នុងចំណោមរឿងទាំង១០ ដែលរកចំណូលបានច្រើនបំផុត​ក្នុងប្រទេសចិន។

ចំណែករឿង Mulan របស់ Disney ធ្លាក់ទៅលេខ៣ និងរឿង Tenet របស់ Warner Bro.'s ​លេខ៤ ដោយរកបានជាង ២៥លានយាន់ដូចគ្នា។

ងាកមកនិយាយពីរឿង "Leap" វិញម្ដង។ ខ្សែភាពយន្តនេះ និយាយពីជោគជ័យ និងការតស៊ូប្រឹងប្រែងរបស់ក្រុមបាល់ទះនារី​របស់ចិន។ រឿងនេះ រំលឹករឿងរ៉ាវតាំងពីជាង ៤០ឆ្នាំមុន នៅពេលក្រុមបាល់ទះនារីចិន មិនទាន់ខ្លាំងដូចបច្ច្បុប្បន្ន រហូត​ក្លាយជាក្រុមទទួលមេដាយអូឡាំពិក នាពេលបច្ចុប្បន្ន។ វាមិនត្រឹមតែជារឿងនិយាយពីកីឡា តែក៏និយាយពីការជំរុញទឹកចិត្ត បន្តដំណើរទៅមុខ ដោយមិនចុះចាញ់ផងដែរ។ គិតមកទល់ពេលនេះ Leap បានទទួល Rating យ៉ាងខ្ពស់ គឺ 9.2 លើ 10។

ដោយសារតែនៅចិន ជាសប្ដាហ៍ឈប់សម្រាក (Golden Week Holiday) មានខ្សែភាពយន្តថ្មីៗជាច្រើនទៀត កំពុង​តម្រង់ជួរគ្នាចាក់បញ្ចាំង បង្កើតជាការប្រកួត​ប្រជែងដ៏ខ្លាំងមួយ។ រឿងថ្មីទាំងនោះ មានរឿងប្រភេទ action "Vanguard" សម្ដែងដោយឈិន ឡុង, រឿងបែប animated "Legend of Deification" និង "Kung Fu Mulan," រឿងបែបកំប្លែងចិន "My People, My Homeland," រឿងបែប documentary "The Grand Parade," និង "Coffee or Tea?" និងរឿងបែប drama "Let Life Be Beautiful" ៕

ទស្សនា Trailer រឿង Leap ខាងក្រោមនេះ៖

អត្ថបទថ្មី