ឡៅ​ ស៊ីណាត៖​ អាណិត​ប្អូន​ថា​ឡើង​វ៉ៃ​គ្រាន់​បាន​លុយ​ខ្លះ​ត្រៀម​ការ ​ឥលូវ​ខូច​ដៃ​ទៀត​បាត់​

  • 2020-09-30 03:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ស៊ីណាត​ អាណិត​ប្អូន​ទើប​ជា​ពី​របួស​ និង​សង្ឃឹម​ថា​អាច​វ៉ៃ​បាន​សន្សំ​លុយ​ខ្លះៗ​ទៀត​ត្រៀម​រៀបការ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ខាង​មុន​នេះ​ ប៉ុន្តែ​ឥលូវ​បែរ​ជា​ខូច​ទៅ​វិញ។​

រូបភាពលើ​ហ្វេសបុក ឡៅ​ ចិត្រា​

ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​លោក​ក៏​មិន​ទាន់​បាន​ជួប​ប្អូន​ប្រុស​នៅ​ឡើយ​ទេ​បច្ចុប្បន្ន​នៅ​ខេត្តកំពង់ស្ពឺ​ឯ​ណោះ ​ខណៈ​ ចិត្រា​ នៅ​ភ្នំពេញ​មិន​ទាន់​បាន​វិល​ទៅផ្ទះ​វិញ​នៅ​ឡើយ។​ របួស​ត្រង់​ចំណុច​ដៃ​នេះ​គឺ​រៀង​ពិបាក​បន្តិច​ហើយ​ហ្នឹង​ត្រូវ​ប្រើ​រយៈពេល​យូរ​ទៀត​ទម្រាំ​អាច​ប្រើប្រាស់​វិញ​ មួយ​វិញ​ទៀត​រឹតតែ​ពិបាក​ព្រោះ​ដៃ​ជា​កន្លែង​សំខាន់​ដែរ​ត្រូវ​ប្រើប្រាស់​ហ្វឹកហាត់​ទៀត​នោះ។​

ឡៅ​ ស៊ីណាត និង​ ចិត្រា

អតីត​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ លោក​ពិត​ជា​អាណិត​ប្អូន​ (ឡៅ​ ចិត្រា)។​ ទី១​ ទើប​ហ្នឹង​ជា​វ៉ៃ​បាន​២​ប្រកួត​ប៉ុណ្ណោះ​ក្រោយ​សម្រាក​ព្យាបាល​អស់​ជិត​កន្លះ​ឆ្នាំ​ឥលូវ​ខូច​ដៃ​ទៀត។​ ទី២​ អាណិត​ប្អូន​ជិត​ដល់​ថ្ងៃ​រៀបការ​ទៅ​ទៀត​ គិត​ថា​ជា​ពី​របួស​លើក​មុន​អាច​ឡើង​វ៉ៃ​បាន​ខ្លះៗ​បាន​លុយ​ត្រៀម​ប៉ុន្តែ​បែរ​ជា​មាន​របួស​ជា​ថ្មី​ទៀត​បែប​នេះ​ទៅ​វិញ។​

ចិត្រា​ និង​គូដណ្ដឹង

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ មាន​របួស​លើក​ទី១​ ប៉ះ​ មឿន​ សុខហ៊ុច ​ប្រេះ​ប្រអប់​ដៃ​ឆ្វេង​អំឡុង​ខែ​មេសា​ ត្រូវ​សម្រាក​អស់​ពេល​ជិត​កន្លះ​ឆ្នាំ។​ ឥលូវ​ប៉ះ​ មឿន​ សុខហ៊ុច​ លើក​ទី២​ ដណ្ដើម​ប្រាក់​លាន​គោ​ជល់​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦ ​កញ្ញា​ សប្ដាហ៍​មុន​នេះ​មាន​របួស​បាក់​ឆ្អឹង​ប្រអប់​ដៃ​ឆ្វេង​ដដែល​នេះ​ជា​ថ្មី​ទៀត​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម