អ្នកណាថា Hybrid ស្ទក់? គំរូឡាន Hybrid នេះអាចជាន់ពីកុងទ័រ 0-១០០គ.ម៉/ម៉ ប្រើពេល១,៩វិនាទី

  • 2020-09-30 03:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនកាលពីឆ្នាំមុន នៅក្នុងកម្មវិធី 2019 Frankfurt Motor Show ឥឡូវនេះ រថយន្ត Hongqi S9 បានបង្ហាញខ្លួនសារជាថ្មីម្តងទៀត នៅក្នុងកម្មវិធី 2020 Beijing Auto Show ក្នុងទឹកដីរបស់ខ្លួន។

Hongqi S9 មិនមែនត្រឹមតែជារថយន្តស្ព័រធម្មតាឡើយ ដោយវានឹងត្រូវផលិតត្រឹមតែ ៧០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃប្រហែល ១០លានយ័នក្នុងមួយគ្រឿង (ប្រហែល ១,៤លានដុល្លារ)។

វាមានបំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ូទ័រអគ្គិសនី និង ម៉ាស៊ីន V8 ដែលបង្កើតកម្លាំងបានសរុបរហូតដល់ទៅ ១ ៤០០សេះឯណោះ។ S9 ត្រូវការពេលត្រឹមតែ ១,៩វិនាទីប៉ុណ្ណោះ ដើម្បីរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចរត់ដល់ល្បឿនអតិបរមា ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីមានសមត្ថភាពខ្លាំងអស្ចារ្យ កំពូលរថយន្តស្ព័រចិននេះក៏មានការឌីហ្សាញទាក់ទាញខ្លាំង ហើយមានគ្រោងឆ្អឹងផលិតពី Carbon Fiber ដើម្បីរក្សាទម្ងន់របស់វាឲ្យនៅស្រាលផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម