​​​យុវជន ៣ នាក់​​នេះ​​​​​កំពុង​ឡើង​កូដ​ខ្លាំង​​ អាច​ជា​ទំពាំង​ស្នងឫស្សីសម្រាប់​កម្ពុជា

  • 2020-09-30 04:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ដែល​កំពុង​ឡើង​កូដ​ក្នុង​វិស័យ​បាល់ទះ​កម្ពុជា ៣ រូប​នេះ​សុទ្ធ​តែ​ល្អ និង​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​​​ខ្លាំង ទាំង​​ក្នុង​ការ​​ហ្វឹកហាត់​​​ក្លឹប​ និង​ការ​ចេញ​ប្រកួត​ ​ដែល​មើល​ទៅ​អាច​ជា​ទំពាំង​ស្នងឫស្សីសម្រាប់​កម្ពុជា។

ធី ម៉េង​ហួង ​៖ ជា​យុវជន​ដែល​កំពុង​លេង​ធ្លោ​ខ្លាំង​ នៅ​តាម​តារាង​​បាល់ទះ​នានា​ក្នុង​​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​គេ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន​ ក្រោយ​ពេល​យកឈ្នះ​ការ​ប្រកួត​មិត្ត​ភាព​ស្មាត់​ធំ​ៗ​មួយ​ចំនួន មាន​ដូច​ជា ឌូក (បី ស្មើ​​) ​ សុវណ្ណនាថ និង ម៉ាប់​ឆ្វេង​ ​ជា​ដើម។

យុវជន​របស់​មហា​ផ្ទៃ​រូប​នេះ​មាន​អាយុ ១៩ ឆ្នាំ​ និង​មាន​កម្ពស់ ១,៨៥ មាន​ជំនាញ​វ៉ៃ​ផ្ដាច់ ប្រកប​ដោយ​​ទម្ងន់​ធ្ងន់​ៗ គេ​ជា​យុវជន​មក​ពី​ខេត្ត​កណ្ដាល​។

វឿន វាសនា ៖ ស្មាត់​របស់​វិសាខា​រូប​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ភាព​លេចធ្លោ​ខ្លាំង​​ក្រោយ​ពេល​ត្រឡប់​មក​ពី​ហ្វឹកហាត់​បន្ថែម​នៅ​ថៃ និង​យក​ចិត្ត​ទុក​ដាក់​ហ្វឹកហាត់​នៅ​ក្លឹប​ផ្ទាល់។

​​​​​វឿន វាសនា ឬ​ ត្រូវ​បាន​គេ​ស្គាល់​ថា ស្នា​​លេខ ២០ ​នេះ​មាន​សមត្ថភាព​ល្អ​មិន​ធម្មតា គឺ​អាច​ឈោង​វ៉ៃ​លើ​បាំង​ស្មាត់​មួយ​ចំនួន​ដូច​ជា​ រាជ ជា​ដើម។ គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ផ្ទាល់​លោក សាន​សុក្រិត​ សរសើរ​ថា ល្អ​ទាំង​រនាំង និង​ផ្ដាច់។ ស្នា​មាន​កម្ពស់ ១,៩៤ ម៉ែត្រ ។

ផុល រតនៈ ៖ ស្មាត់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​​មាន​ជំនាញ​ដេញ​បាល់​​លឿន នឹង​កំពុង​​ត្រូវ​បាន​គ្រូ​បង្វឹក​​របស់​គេ​លោក សាន សុក្រិត មើល​ឃើញ​ថា ល្អ​ប្រចាំ​ក្លឹប​បច្ចុប្បន្ន​ក្នុង​ជំនាញ​​បាល់​លឿន​នេះ។ រតនៈ មាន​អាយុ​ទើប​តែ ២១ ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មាន​កម្ពស់​ខ្ពស់​ដល់ ១,៨៨ ម៉ែត្រ​៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​