ពីរោះ​ប្លែក​ម្យ៉ាង​ដែរ! តារា​ចម្រៀង​ខ្មែរ​នៅ​ក្រៅ​ប្រទេស លោក ស៊ុប ផា ច្រៀង​បទ​ខ្មែរ​លាយ​ថៃ

  • 2020-09-30 06:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុប ផា គឺ​ជា​តារា​ចម្រៀង​មួយ​រូប​មាន​សញ្ជាតិ​ខ្មែរ តែ​លោក​បាន​កើត និង​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​លោក​អាច​និយាយ​បាន​៥​ភាសា ប៉ុន្តែ​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ និង​ចម្រៀង​ខ្មែរ បាន​ជំរុញ​ឲ្យ​លោក​លើក​យក​បទ​មរតក​ដើមរបស់ខ្មែរ និង​​ Original Songs មួយ​ចំនួន​មក​ច្រៀង​ជា​ភាសា​ខ្មែរ​យ៉ាង​ពីរោះ។

ម្ដង​នេះ​តារា​ចម្រៀង​វ័យ​៣៤​ឆ្នាំ លោក ស៊ុប ផា លេង​កាន់​ប្លែក​​ ដោយ​ចេញ​បទ​ចម្រៀង​​ MV មួយ​បទ​ដែល​ច្រៀង​បញ្ចូល​គ្នា​ជា​ពីរ​ភាសា គឺ​ខេមរៈ​ភាសា និង​ភាសា​ថៃ ក្រោម​ចំណង​ជើង​ថា"ឆ្នាំ​មុន"។ ស៊ុប ផា បាន​ដើរ​ជា​តួ​សម្ដែង​ចម្រៀង​កាយវិការ​តែ​ម្នាក់​ឯង​ក្នុង​បទ​ចម្រៀង​នេះ​តាំង​ពី​ដើម​ដល់​ចប់ អម​ដោយ​សំឡេង​ស្រែក​ច្រៀង​យ៉ាង​ពីរោះ។

ស៊ុប ផា បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​តាំង​ពី​ក្មេង​នៅ​ក្នុង​រដ្ឋ​មួយ នៃ​សហរដ្ឋ​អាមេរិក។ ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១៧ រូប​លោក​មាន​ចិត្ត​ស្រឡាញ់ និង​ចង់​ច្រៀង​បទ​ខ្មែរ​ជា​បន្តបន្ទាប់​ដែល​គិត​មក​ដល់​ពេល​នេះ​​ សរុប​ចំនួន​១១​បទ​ហើយ។

លោក​ថា MV របស់​លោក​ជា​ច្រើន​ទៀត ត្រៀម​នឹង​ចេញតាម​រយៈ​បណ្ដាញ​សង្គម​Facebook និង​ Youtube ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ទាំង​នៅស្រុក​ខ្មែរ និង​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ