វិធីកែមុខជាទៅជាតិសាសន៍ផ្សេង កំពុងល្បីលើបណ្ដាញសង្គម

  • 2020-09-30 07:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ការ​ផ្លាស់​ប្ដូរ​ផ្ទៃ​មុខ​តារា​ល្បីៗ​ទៅ​ជា​ជាតិសាសន៍ផ្សេងៗ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ជា​ពិសេស​ពី​សំណាក់​អ្នក​គាំទ្រ​របស់​តារា​រូប​នោះ។ ការ​ផ្លាស់​ប្ដូរ​នេះ​ដែរ អាច​ធ្វើ​ឡើង​តាម​រយៈ Bot នៅ​លើ​កម្មវិធី Telegram មាន​ឈ្មោះ​ថា Pix2mix ដែល​​អ្នក​អាច​អនុវត្តន៍​តាម​ដូច​ខាង​ក្រោម​នេះ ៖

១. បើក​កម្មវិធី Telegram រួច​ចូល​ទៅ​កាន់​ប្រអប់ Search និង​វាយ​ពាក្យ​ Pix2mix

២. ជ្រើស​រើស​យក​ Pix2Mix - Change your race

៣. ចុច​លើ​ពាក្យ​ Start ដើម្បី​ចាប់​ផ្ដើម

៤. បន្ទាប់​មក​ធ្វើ​ការ​ផ្ញើ​រូបភាព​ណា​មួយ​ដែល​អ្នក​ផ្លាស់​ប្ដូរ​ជាតិសាសន៍

៥. ក្រោយ​មក​ជ្រើស​រើស​យក​ជាតិសាសន៍ណា​មួយ

៦. ​រួច​ហើយ​ជ្រើស​រើស​កម្រិត​នៃ​ការ​ផ្លាស់​ប្ដូរ នោះ​ជា​ការ​ស្រេច

អត្ថបទ៖ សុខហេង