ឧកញ៉ា ហេង តុលា៖ សង្វៀនឯកភ្នំលក់សំបុត្រ ព្រោះចង់ដឹងនរណាខ្លះស្រឡាញ់គុនខ្មែរបានតែមាត់
- 2020-09-30 07:32:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ហេង តុលា៖ សង្វៀនឯកភ្នំលក់សំបុត្រ ព្រោះចង់ដឹងនរណាខ្លះស្រឡាញ់គុនខ្មែរបានតែមាត់
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងសង្វៀនប្រដាល់ឯកភ្នំ នៅឯខេត្តបាត់ដំបង ថាមូលហេតុដែលសង្វៀនមួយនេះលក់សំបុត្រចូលមើលគឺដើម្បីចង់ដឹងថាមានអ្នកស្រឡាញ់ និងជួយគាំទ្រវិស័យប្រដាល់គុនខ្មែរពិតប្រាកដចេញពីចិត្ត ឬបានត្រឹមតែមាត់។
លោក ណុប ភារម្យ អ្នកគ្រប់គ្រងសង្វៀនប្រដាល់ឯកភ្នំ និងក្លឹបប្រដាល់ទើបបើកថ្មី សែនក្លាហាន បានឲ្យដឹងថា បើទោះជាកន្លះឆ្នាំមកនេះមានជំងឺ COVID ក៏ដោយ ប៉ុន្តែមិនមានអ្វីប៉ះពាល់ដល់ដំណើរការប្រកួត ឬប៉ះពាល់លើការចំណាយថវិកាចំពោះការរៀបចំកម្មវិធីប្រកួតរបស់ពួកលោកឡើយ។ អ្នកគ្រប់គ្រងរូបនេះបន្តលើកឡើងថា ដោយសារតែខាងម្ចាស់សង្វៀននេះមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយជាស្រេច។
ចំណែកលោកឧកញ៉ា ហេង តុលា ស្ថាបនិកសង្វៀនឯកភ្នំ ក៏ធ្លាប់ពន្យល់ពីការលក់សំបុត្រឲ្យអ្នកចូលទស្សនាដែរថា ចំណូលពីការលក់សំបុត្រនេះគឺតិចតួចមែនទែនមិនអាចចំណាយរ៉ាប់រងលើការប្រកួតម្ដងៗផង។ លក់សំបុត្រនេះទី១ ចង់ដឹងថាមានអ្នកដែលស្រឡាញ់គាំទ្រពិតប្រាកដទេ បើគាំទ្រមែនថវិកាតិចតួចនេះច្បាស់ជាចំណាយបាន ព្រោះមានអ្នកខ្លះគាំទ្របានតែមាត់នោះទេ។ ទី២ ការចូលទៅមើលដោយសេរីពេកអាចហ្នឹងមិនសូវជាមានតម្លៃ ដូច្នេះបើត្រូវចំណាយថវិកាខ្លះទើបរឹតតែជំរុញទឹកចិត្តដែលស្រឡាញ់ឲ្យរឹតតែងចង់ជួយគាំទ្រប្រដាល់បន្ថែមទៀត។
រំលឹកដែរថា សង្វៀនប្រដាល់ឯកភ្នំ បច្ចុប្បន្ននេះជាសង្វៀនតែមួយគត់ដែលមានលក់សំបុត្រឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួត។ ដោយឡែកនៅពេលនេះសង្វៀនប្រដាល់ឯកភ្នំ មិនទាន់បានបើកលក់សំបុត្រឲ្យអ្នកគាំទ្រចូលទស្សនាដូចសព្វដងឡើយ ព្រោះគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕