ព្រះមហាក្សត្រគុយវែត Sabah Al-Ahmad សោយទិវង្គតនៅព្រះជន្ម៩១ព្រះវស្សា
- 2020-09-30 08:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រគុយវែត Sabah Al-Ahmad សោយទិវង្គតនៅព្រះជន្ម៩១ព្រះវស្សា
ចន្លោះមិនឃើញ
ព្រះមហាក្សត្រ Sabah Al-Ahmad នៃប្រទេសគុយវែតបានយាងសោយទិវង្គតនៅជន្មាយុ៩១ព្រះវស្សាកាលពីថ្ងៃអង្គារម្សិលមិញនេះ នៅមន្ទីរពេទ្យរដ្ឋមីនីសូតា សហរដ្ឋអាមេរិក។
ព្រះអង្គបានឡើងគ្រងរាជ្យកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៦។ រដ្ឋាភិបាលគុយវែតបានឲ្យដឹងថាព្រះអនុជរបស់ទ្រង់ដែលជារជ្ជទាយាទគឺព្រះអង្គម្ចាស់ Nawaf Al-Ahmad នឹងធ្វើជាអ្នកស្នងរាជ្យបន្ត ហើយទូទាំងប្រទេសបានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៤០ថ្ងៃ។
Sabah Al-Ahmad ជាក្សត្រមានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិថាជាមេដឹកនាំឈ្លាសវៃ បានជួយដឹកនាំប្រទេសទ្រង់ឆ្លងកាត់ការលុកលុយពីអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩០ ការជាប់គាំងនៅក្នុងទីផ្សារប្រេងសកល និងជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយវិបត្តិអាក្រក់បំផុតមួយចំនួននៅតំបន់ឈូងសមុទ្រពែក្សជាដើម៕