Ancelotti ​ថា​ Calvert-Lewin ​កំពុង​តែ On Fire ​ហើយ ​គ្មាន​អ្នក​ទប់​ជាប់​ទេ​

  • 2020-10-01 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carlo Ancelotti ​សរសើរ​ខ្សែ​ប្រយុទ្ធ​ Dominic Calvert-Lewin ​មិន​ដាច់​ពី​មាត់​ឡើយ ​បន្ទាប់​ពី​រូបគេ​រក​បាន​៣​គ្រាប់​ម្នាក់​ទៀត​នៅ​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ Carabao Cup ។

​ក្រុម Everton ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ​៤-១ ​នៅ​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ Carabao Caup ​។ ​៤​គ្រាប់​របស់​ក្រុម​លោក Ancelotti ​នៅ​យប់មិញ​នេះ​ដែរ ធ្វើ​បាន​សម្រេច​ដោយ Calvert-Lewin ​៣​គ្រាប់​ម្នាក់​ឯង ​និង Richarlison ​កីឡាករ​ប្រេស៊ីល​។ ​នេះ​ជា​ជ័យជម្នះ​ថ្មី​មួយ​ទៀត ​និង​ជា​ការ​ធ្វើ​បាន Hat-trick ​លើក​ទី​២​ហើយ​នៅ​ដើម​រដូវ​កាល​នេះ​របស់ Calvert-Lewin ​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម Everton ​។

​លោក Ancelotti ​បាន​និយាយ​សរសើរ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ខាង​លើ​នេះ​មិន​ដាច់​ពី​មាត់​នោះ​ទេ ព្រោះ​រូបគេ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​រដូវ​កាល​នេះ។ ​ជា​ពិសេស​បន្ទាប់​ពី​លោក​បាន​ទិញ​យក James ​មក​ទៀត គឺ​កាន់​តែ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​មុត​ស្រួច​ឡើង​មួយ​កម្រិត​ទៀត៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី