៣០០​ឆ្នាំ​ទៅ​មុខ​ឈ្មោះ​របស់ Ronaldo នៅ​តែ​គេ​លើក​មក​និយាយ

  • 2020-10-01 03:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Rui Costa បាន​និយាយ​ថា ឈ្មោះ​របស់ Cristiano Ronaldo នឹង​​នៅ​តែ​ត្រូវ​គេ​​លើក​មក​និយាយ​​ក្នុង​រយៈពេល​៣០០​ឆ្នាំ​ទៅ​មុខ​ទៀត​​ចាប់​ពី​បច្ចុប្បន្ន​ទៅ។

លោក Rui Costa

Rui Costa ​ក៏​បាន​លើក​សរសើរ​ពី​​អតីត​មិត្ត​រួម​ក្រុម​លោក Andrea Pirlo ថា​​អ្នក​ចាត់​ការ​​ដ៏​ល្អ​សម្រាប់ Ronaldo។ Costa វ័យ​៤៨​ឆ្នាំ​ធ្លាប់​លេង​ជាមួយ Ronaldo ក្នុង​ជម្រើសជាតិ​ព័រទុយហ្គាល់ និង​ចំណាយ​ពេល​ជាមួយ Pirlo នៅ​ក្លឹប AC Milan។

​​​Rui Costa មាន​ការ​គោរព​ខ្ពស់​ចំពោះ​អ្នក​ទាំង​ពីរ​ខាង​លើ និង​ប្រាកដ​ច្បាស់​ឈ្មោះ​របស់ Ronaldo នឹង​ត្រូវ​គេ​ចងចាំ​រាប់​សតវត្សរ៍។ “ក្នុង​រយៈពេល​៣០០​ឆ្នាំ​​ទៅ​មុខ​រាប់​ពី​ឥលូវ ឈ្មោះ​​របស់ Ronaldo នឹង​នៅ​តែ​ត្រូវ​គេ​លើក​មក​និយាយ។ គេ​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន។ គេ​បាន​រក្សា​កម្រិត​លេង​ក្នុង​​ក្រុម​ផ្សេង​ៗ​គ្នា លីគ​ផ្សេង​ៗ​គ្នា​និង​នៅ​ជម្រើស​ជាតិ”។ សម្ដី​របស់ Rui Costa។

Costa ក៏​មាន​ទំនុក​ចិត្ត Pirlo គឺ​ជា​បុរស​ដែល​ស័ក្ដិសម​​បំផុត​ក្នុង​ការ​ដឹក​នាំ Juventus។ Costa លើក​ឡើង​ថា Pirlo ជា​អ្នក​ធ្លាប់​ឈ្នះ​ពាន​ម្នាក់ ហើយ​គេ​ដឹង​ច្បាស់​​កីឡាករ​ល្អ​គេ​គិត​អ្វី និង​ខ្សែ​ប្រយុទ្ធ​ត្រូវ​ការ​អ្វី​ដើម្បី​លេច​ធ្លោ​លើ​ទីលាន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម