Apple ណែនាំបែបនេះ សម្រាប់អ្នកមានបញ្ហា iPhone ស្រកថ្មលឿនក្រោយដំឡើង iOS 14

  • 2020-10-01 06:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​បញ្ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 និង watchOS 7 អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ជួប​បញ្ហា​ជា​មួយ​ iPhone និង Apple Watch របស់​ពួក​គេ។

​មាន​ការ​រាយការណ៍​ពី​អ្នក​ប្រើ​ប្រាស់​ថា​កំណត់​ត្រា​ GPS មិន​បាន​កត់​ត្រា​​ត្រឹម​ត្រូវ​ពេល​មាន​សកម្មភាព ដែល​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់ Apple Watch គ្រប់​ម៉ូដែល។ បន្ថែម​ពី​នេះ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​អំពី​ថ្ម​លើ Apple Watch និង iPhone ស្រក​លឿន​ខុស​ពី​ធម្មតា​ផង​ដែរ។

បើ​តាម​ឯកសារ​ផ្ដល់​ជំនួយ​ថ្មី​ដែល Apple ទើប​ចេញ​ផ្សាយ​បាន​ណែនាំ​ថា​ ប្រសិន​បើ Apple Watch ឬ iPhone របស់​អ្នក​ជួប​បញ្ហា​ខុស​ប្រក្រតី​មួយ​ចំនួន​ រួម​ទាំង​បញ្ហា​ស្រក​ថ្ម​​លឿន​ខុស​ធម្មតា អ្នក​គួរ​សាក​ល្បង​ផ្ដាច់ (Unpair) Apple Watch ពី iPhone, រួច​ធ្វើ​ការ​ Backup ទិន្នន័យ​ទាំង​លើ iPhone និង Apple Watch, បន្ទាប់​មក​ធ្វើ​ការ Reset ឧបករណ៍​ទាំងពីរ (Erase All Content and Settings) ហើយ​ចុង​ក្រោយ​ធ្វើ​ការ​ Restore ពី​ឯកសារ​ Backup របស់​អ្នក៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម