គ្រូ​ Barca សម្លឹង​ឃើញ​កីឡាករ​ហុល្លង់​ម្នាក់​ទៀត ទុក​មក​ពង្រឹង​ក្រុម​របស់​ខ្លួន

  • 2020-10-01 14:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ការពារ​ក្លឹប​ Ajax កីឡាករ​ Sergino Dest នឹង​អាច​ជួយ​ជ្រោមជ្រែង​ក្លឹប​លោក​បាន​នា​ពេល​ថ្ងៃ​មុខ​។

លោក​ Koeman បាន​និយាយ​ថា​៖" គេ​នឹង​អាច​ជួយ​ជ្រោមជ្រែង​ Barca បាន​នា​ពេល​មុខ​។ ទោះ​ជា​អាយុ​គេ​តិច​មែន​ តែ​គេ​បាន​ចូល​រួម​លេង​ប្រកួត​ធំៗ​ច្រើន​រួច​មក​ហើយ​ រាប់​បញ្ចូល​ទាំង​ប្រកួត​ក្នុង​ Champions League ថែម​ទៀត​ផង​។ "

លោក​បាន​បន្ត​ថា​៖" គេ​ប្រាកដ​ជា​អាច​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​ខ្លាំង​ៗ​បាន​។ មាន​កីឡាករ​ក្មេងៗ​ដូច​គេ​ច្បាស់​ជា​ល្អ​ណាស់​ចំពោះ​អនាគត​ Barcelona ។ "

Dest បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ជា​មួយ​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៨មក ដោយ​ចូល​រួម​លេង​បាន​ ៥៥​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម