iOS 14 ជួយអ្នកឌីហ្សាញម្នាក់ រកបានលុយ ១០ម៉ឺនដុល្លារ ក្នុងពេលត្រឹម៦ថ្ងៃ

  • 2020-10-02 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​មក​ដល់​នៃ iOS 14 បាន​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្ដូរ Icon នៃ​កម្មវិធី​លើ iPhone ក្លាយ​ជា​​ទំនោរ​ថ្មី​ដ៏​ពេញ​និយម​ខ្លាំង​មួយ ហើយ​មាន​​អ្នក​ឌីហ្សាញ​ម្នាក់​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹក​ពី​ទំនោរ​ថ្មី​នេះ​ផង​ដែរ។

អ្នក​ឌីហ្សាញ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Traf បាន​ចែក​រំលែក​បទ​ពិសោធន៍​លើ Blog មួយ និង​បាន​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​ដែល​ចង់​ទទួល​បាន​លទ្ធផល​ដូច​ខ្លួន។ បុរស​រូប​នេះ​បាន​ឲ្យ​ដឹង​ជោគជ័យ​ដែល​ខ្លួន​ទទួល​បាន​​ក្នុង​ពេល​ដ៏​ខ្លី​នេះ គឺ​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​រយៈពេល ៧ឆ្នាំ​មក​ហើយ។

អ្នក​ឌីហ្សាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​​បាន​ចាប់​ផ្ដើម​​បង្កើត Icon ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ ២០១៣ សម្រាប់​ Store Cydia ដែល​ពេល​នោះ​អាច​រក​ប្រាក់​បាន​សរុប​ប្រមាណ ១៧​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​លើក​នេះ​វិញ រូប​គេ​បាន​រក​ប្រាក់​ចំណូល​បាន​​ជាង ១០​ម៉ឺន​ដុល្លារ ក្នុង​ពេល​ត្រឹម ៦​ថ្ងៃ ពី​អតិថិជន​ចំនួន ៤ ១៨៨​នាក់។ ឈុត​ Icon ក្នុង​មួយ​ឈុត​ អ្នក​ឌីហ្សាញ​រូប​នេះ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៨​ដុល្លារ៕

ប្រភព៖ AppleInsider   ប្រែ​សម្រួល៖ សុខហេង