ឡាន Lexus កូនពៅ ចេញម៉ូដែលពិសេស Black Line ចុងក្រោយគេ

  • 2020-10-02 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UX គឺជារថយន្ត Lexus ចុងក្រោយគេបង្អស់ ដែលទទួលបានម៉ូដែលពិសេស Black Line ដោយក្នុងនោះជួយឲ្យរូបរាងរបស់វាកាន់តែទាក់ទាញ តាមរយៈការតុបតែងទាំងផ្នែកខាងក្រៅ និងខាងក្នុង។

រថយន្ត Lexus UX 250h Black Line ស៊េរីឆ្នាំ២០២១ នឹងត្រូវផលិតត្រឹមតែ ១ ០០០គ្រឿងប៉ុណ្ណោះ ហើយនឹងចេញលក់នៅដើមឆ្នាំ២០២១ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់តែម្តង។

SUV ខ្នាតតូចប្រណីតរបស់ក្រុមហ៊ុនជប៉ុនខាងលើ ក៏មានបន្ថែមពណ៌ថ្មីចំនួន ២ គឺ ពណ៌ខៀវ Grecian Water និង ពណ៌ស Eminent White Pearl ផងដែរ។ មិនតែប៉ុណ្ណោះ វាបានតុបតែងប៉ាណាមុខពណ៌ខ្មៅ, គម្របកញ្ចក់ចំហៀង និងរឺហ្គែរលើដំបូលពណ៌ខ្មៅ, ចង្កៀងមុខខ្មៅជាងម៉ូដែលធម្មតា ព្រមទាំងយ៉ាន់ទំហំ ១៨អ៊ីញពណ៌ខ្មៅ ទៀតផង។ មិនខុសគ្នាប៉ុន្មានពីផ្នែកខាងក្រៅ កាប៊ីនខាងក្នុងរបស់វាក៏លេងពណ៌ខ្មៅ រំលេចជាមួយពណ៌ខៀវយ៉ាងទាក់ទាញ។

រថយន្ត Lexus UX 250h Black Line បំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ហើយមានទាំងជម្រើសប៉ុងមួយ FWD និងប៉ុងពីរ AWD៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង