ព្រឿង​ សុជាតិ​ សង្ឃឹម​ ៧០%​ ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​នេះ​នៅ​បាយ័ន​

  • 2020-10-02 08:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដើម​កំណើត​មក​ពី​ត្បូងឃ្មុំ​ ព្រឿង​ សុជាតិ​ រំពឹង​រហូត​ ៧០%​ ថា​នឹង​ឈ្នះ​លើ​កីឡាករ​ សោម​ ពិសិដ្ឋ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​អាទិត្យ​នេះ​នៅ​បាយ័ន។​

កីឡាករ ព្រឿង សុជាតិ

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​រូប​គេ​ហាត់​បាន​រហូត​ដល់​២​សប្ដាហ៍​ពេញ​តែ​ម្ដង។​ ដោយ​សារ​តែ​ខ្លួន​ធ្លាប់​ឈ្នះ​១ដងរួច​ហើយ​លើ​កីឡាករ​ សោម​ ពិសិដ្ឋ​ ដូច្នេះ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ សុជាតិ​ នៅ​តែ​សង្ឃឹម​ខ្ពស់​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ម្ដង​ទៀត​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

សិស្ស​គុន​មក​ពី​សមាគម​ក្រសួង​ការ​ពារ​ជាតិ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សោម​ ពិសិដ្ឋ​ ក៏​ជា​កីឡាករ​ល្អ​មួយ​រូប​ដែរ​ និង​មិន​មាន​ឃើញ​ចំណុច​ចន្លោះ​ខ្វះខាត​ត្រង់​ណា​ទេ។​ យ៉ាង​ណា​វគ្គ​នេះ​ជា​វគ្គ​សំខាន់​ដូច្នេះ​ខ្លួន​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។​

រូបភាពរបស់ផេកបាយ័ន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ទម្ងន់​ ៦៣,៥គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៤​ តុលា​ ឆ្នាំ​២០២០។​ ព្រឿង​ សុជាតិ​ ប៉ះ​ សោម​ ពិសិដ្ឋ​ ចំណែក​ វី​ សម្ព័ស្ស​ ប៉ះ​ សល់​ ពិសិដ្ឋ៕​

អត្ថបទ៖ នួន ស៊ីណា​