តើអាយុរបស់ ដូណាល់ ត្រាំ អាចជះឥទ្ធិពល ដល់ការព្យាបាលជំងឺកូវីដ១៩ របស់លោក ដែរឬទេ?

  • 2020-10-02 09:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការភ្ញាក់ផ្អើល មិនតិចនោះទេ ចំពោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថា វិជ្ជមាន កូវីដ១៩ នៅក្នុងអាយុ ៧៤ឆ្នាំ ។ តើកត្តា នៃអាយុរបស់លោក អាចជះឥទ្ធិពល ដល់ការព្យាបាលជំងឺកូវីដ១៩ ដែរឬទេ?

វេជ្ជបណ្ឌិតប្រចាំខ្លួន របស់លោកត្រាំ Dr. Sean Conley បានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោក ដោយគ្មានការរំខាននោះឡើយ អំឡុងពេលដែលលោកធ្វើចត្តាឡីស័ក និងទទួលការព្យាបាលពីជំងឺ COVID-19។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។

យ៉ាងណាមិញ យោងតាមភាពជាក់ស្តែង អាយុរបស់លោកត្រាំ ប្រឈម នឹងហានិភ័យខ្ពស់ នៃការព្យាបាល ចំពោះវីរុសដ៏កាចសាហាវនេះណាស់ មិនត្រឹមតែប៉ុននោះ លោកក៏មានបញ្ហាលើសទម្ងន់ផងដែរ៕

ប្រភព៖ Washingtonpost   ប្រែសម្រួល៖​ Art