Napoli ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ Juventus ​ឡើយ ​ព្រោះ​កូវីដ​១៩​

  • 2020-10-04 02:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Napoli មិន​អាច​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Turin ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម Juventus ​បាន​ឡើយ ដោយសារ​តែ​បារម្ភ​ពី​សុខភាព​កីឡាករ ​ខ្លាច​ឆ្លង​មេរោគ Covid-19 ​។

​ក្រុម Napoli ​និង Juventus ​សុទ្ធ​តែ​រក​ឃើញ​កីឡាករ​ម្នាក់​នៅ​សប្ដាហ៍​នេះ​ថា​ឆ្លង​មេរោគ Covid-19 ​។ ​ខណៈ​ដែល​ក្រុម Genoa ​វិញ ​មាន​កីឡាករ​ដល់​ទៅ​២២​នាក់​ទៅ​ហើយ​ដែល​បាន​ផ្ទុក​មេរោគ Covid-19​ហើយ​សប្ដាហ៍​មុន​ពួកគេ​លេង​ជាមួយ Napoli ​នេះ​ឯង​។ កត្ដា​មាន​ការ​ឆ្លង​ច្រើន​ក្នុង​ចំណោម​ក្លឹប​នៅ Serie A ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម Napoli ​មាន​ក្ដី​បារម្ភ​ច្រើន ​និង​មិន​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Juventus ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។

​ពួកគេ​ខ្លាច​បង្ក​ឱ្យ​មាន​ការ​ឆ្លង​ទៅ​គ្នា​ច្រើន​ទៀត ព្រោះ​ទើប​លេង​ជាមួយ​ក្រុម​ដែល​មាន​ផ្ទុក​មេរោគ Covid-19 ​ហើយ​។ តែ​សម្រាប់​ក្រុម​របស់​លោក Pirlo ​វិញ ​ចង់​ឱ្យ​មាន​ការ​ប្រកួត​កើត​ឡើង ​ព្រោះ​មិន​ចង់​ផ្អាក​នាំ​ឱ្យ​ខាត​ពេល​នោះ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​នឹង​ប្រកាស​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ