Ole ថា​ ពិត​ជា​ខ្មាស​​គេ​ខ្លាំង​ណាស់ ដែល​ចាញ់ Spurs ៦-១

  • 2020-10-05 02:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Ole Gunnar Solskjaer បាន​និយាយ​ការ​ដែល Manchester United ចាញ់ Spurs ៦-១ គឺ​ជា​ថ្ងៃ​អាក្រក់​បំផុត​សម្រាប់​លោក និង​អាម៉ាស់​ខ្លាំង​ណាស់។

ក្នុង​ការ​ប្រកួត​យប់​មិញ Bruno Fernandes បាន​ទាត់​បញ្ចូល​ទី​ត្រឹម​​នាទី​ទី​២​ជួយ Man Utd នាំ​មុខ។ ប៉ុន្តែ​​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​ក្រុម​លោក Jose Mourinho បាន​សម្រុក​សង​​រក​បាន​៦​គ្រាប់​វិញ ខណៈ Anthony Matial របស់​ United បាន​កាត់​ក្រហម​នាទី​២៨។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​លោក Ole បាន​បញ្ចេញ​មតិ​ថា វា​ពិត​ជា​ខ្មាស​គេ​ខ្លាំង​ណាស់។ វា​គឺ​ជា​អារម្មណ៍​មួយ​ដែល​ពិបាក​ទទួល ហើយ​ក៏​ជា​ថ្ងៃ​អាក្រក់​បំផុត​សម្រាប់​លោក​​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​និង​កីឡាករ​របស់ Manchester United។ យ៉ាងណា Ole ក៏​នៅ​តែ​លើក​ទឹក​ចិត្ត​កីឡាករ​​​ឲ្យ​រៀន​ទទួល​យក​ការ​ពិត។

នេះ​​គឺ​ជា​ការ​ចាញ់​ក្នុង​ដី​ច្រើន​គ្រាប់​បំផុត​មួយ​ទៀត​សម្រាប់ United​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដោយ​កាល​ពី​លើក​​មុន​ពួក​គេ​ចាញ់ Man City ៦-១ កាល​ពី​ឆ្នាំ​២០១១៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ