ពហុ​កីឡដ្ឋាន​មរតក​តេជោ​ នឹង​សាងសង់​រួច​នៅ​ខែ​មេសា​ ឆ្នាំ​២០២១​

  • 2020-10-05 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ដែល​ជា​កន្លែង​សម្រាប់ធ្វើ​ពិធី​ បើក​ បិទ​ ស៊ីហ្គេម​លើក​ទី៣២ ​របស់​កម្ពុជា​ នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ខែ​មេសា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ​បើ​តាម​ឲ្យដឹងពីឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​របស់​ CAMSOC។​

រូបភាពលើផេក មរតកតេជោ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​ COVID​ នេះ​បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ខ្លះៗ​ នៃ​ការ​ដឹង​ជញ្ជូន​សម្ភារ​សម្រាប់​សាងសង់​ និង​បំពាក់​ក្នុង​ស្តាត​មរតក​តេជោ​ នេះ​មក​ពី​ប្រទេស​ចិន។​ មួយ​វិញ​ទៀត​ចំពោះ​សំណង​រឹង​នោះ​គឺ​បាន​សាងសង់​បាន​រួចរាល់​ហើយ​ នៅ​សល់​តែ​ការ​បំពាក់​សម្ភាស​ដូច​ជា​កៅអី ​កញ្ចក់​ ដាក់ស្មៅ រួម​ហ្នឹង​ការ​តុប​តែង​ប៉ុណ្ណោះ។​

អគ្គលេខាធិការ​របស់​ CAMSOC​ ខាង​លើ​បន្ត​លើក​ឡើង​ទៀត​ថា​ នៅ​ពេល​ក្រុមហ៊ុន​សាងសង់​របស់​ចិន​នេះ​កំពុង​តែង​ពន្លឿន​នៃ​ការ​សាងសង់​ ហើយ​នឹង​បញ្ចប់​ទាំង​ស្រុក​នៅ​ខែ​មេសា​ ឆ្នាំ​២០២១​ ខាង​មុខ​នេះ។​ CAMSOC​ នឹង​ចុះ​ទៅ​ពិនិត្យ​ការសាងសង់​ម្ដង​ទៀត​ផង​ដែរ។​

រូបភាពលើផេក មរតកតេជោ

រំលឹក​ដែរ​ថា​ ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ជា​ដំណាក់​កាល​​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១ ​ដែល​មាន​ទី​លាន​ហែល​ទឹក​ និង​ទី​លាន​កីឡា​ក្នុង​សាល​​ ព្រម​ទាំង​អគារ​ស្នាក់​នៅ​របស់​កីឡាករ​ កីឡា​ការិនី​ដែល​បាន​កសាង​រួច​កាល​ពី​ឆ្នាំ​២០១៧។​ ពហុ​កីឡដ្ឋាន​នេះ​ជា​ជំនួយ​ឥត​សំណង់​របស់​ប្រទេស​ចិន​ ហើយ​បញ្ចប់​រួចរាល់​នៅ​ខែ​មេសា​ ឆ្នាំ​២០២១។​ ពហុ​កីឡដ្ឋាន​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ពិធី​បើក​ បិទ​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕​

អត្ថបទ៖ នួន ស៊ីណា​