IU និយាយ​ពីការ​ជំនះនឹង​វិប្បដិសារី​ក្នុង​ជីវិត

  • 2020-10-05 02:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗនេះ​ IU បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ "Healing Documentary-Tree Tree " របស់​ទូរទស្សន៍​ KBS1។

បង្ហាញ​ខ្លួនក្នុង​កម្មវិធី​កាល​ពី​​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ IU ត្រូវ​បាន​គេសួរ​ពី​អ្វី​​ដែល​នាង​គិត​ពិចារណា​ខ្លាំង​ រាល់ពេល​សម្រេចចិត្ត​ធ្វើ​អ្វី​ម្ដងៗ។

ឆ្លើយ​តប​នឹង​សំណួរ​នេះ​ IU និយាយ​ថា៖ «មាន​ពេល​ខ្លះ​អ្នក​សម្រេច​ចិត្តខុស ប៉ុន្តែក្នុង​ករណីនេះ​ អ្នក​គួរ​តែ​ទុកចិត្ត និង​ក្លាហាន​ជំនះវាម្ដងទៅ»។

នាង​ក៏​បាន​បន្ថែមដែរ​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​កម្រ​ស្ដាយ​ក្រោយ​នូវការ​សម្រេច​ចិត្ត​កាលពីមុនៗ​របស់​ខ្ញុំ​ណាស់។ ពេល​ខ្ញុំ​និយាយថា "រឿង​ហ្នឹង​វា​អ៊ីចឹង" ខ្ញុំ​សម្រប​ជាមួយ​វា​ទាំងអស់។ ខ្ញុំ​ជា​មនុស្ស​ដែល​ដើរ​លើ​ផ្លូវ​ដែល​ខ្ញុំជ្រើស។ ខ្ញុំ​មិន​មាន​ការ​សោកស្ដាយពីអ្វី​ដែល​ខ្ញុំ​អត់​មាន​ក្នុង​ជីវិត​នេះ​ទេ»។

ដូចប្រិយមិត្ត​ជ្រាប​ស្រាប់​ IU គឺ​ជា​តារា​កូរ៉េ​ដែលមាន​ជំនាញ​ច្រើន​ តាំងពីជា​អ្នក​ចម្រៀង​ អ្នក​និពន្ធ​បទ​ចម្រៀង​ ជាតារាសម្ដែង​ ហើយ​បាន​ចូល​សិល្បៈ​ទាំងវ័យ​ក្មេង​កាលពីឆ្នាំ ២០០៨ ស្របពេល​មាន​អាយុ​១៥ឆ្នាំ។ ឆ្លង​កាត់​ឧបសគ្គ​ជីវិត​ច្រើន​ឆ្នាំនេះ​ បាន​ធ្វើ​ឲ្យ​នាង​កាន់​តែ​ក្លាយ​ជា​មនុស្សរឹង​មាំ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី