ស្មាត់ធំស្រុកខ្មែរ រស់ ហាន់វ៉ា និង នួន វិចិត្រ មានអ្នក Follow លើ FB ជិត ១ម៉ឺននាក់
- 2020-10-05 09:18:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់ធំស្រុកខ្មែរ រស់ ហាន់វ៉ា និង នួន វិចិត្រ មានអ្នក Follow លើ FB ជិត ១ម៉ឺននាក់
ចន្លោះមិនឃើញ
ក្នុងចំណោមស្មាត់ធំៗលំដាប់ស្រុកខ្មែរ រស់ ហាន់វ៉ា និង នួន វិចិត្រ ជាស្មាត់ធំមានអ្នក Follow លើហ្វេសប៊ុកច្រើន ពោលគឺជិត១ម៉ឺននាក់ ខណៈស្មាត់ផ្សេងទៀតមានតិចតូច និងខ្លះមិនបានបើកឱ្យឃើញ Follower លើគណនីរបស់ខ្លួនឡើយ។
បច្ចុប្បន្នអធិរាជកំពូលបោកបាំងស្រុកខ្មែរ រស់ ហាន់វ៉ា មានអ្នក Follow លើហ្វេសប៊ុកចំនួន ៩ ២៥៣នាក់។ បងប្រុសបង្កើតរបស់ស្មាត់កំពុងឡើដកូដ រស់ វេត ក៏ត្រូវបានគេចាត់ទុកជាកីឡាករបាល់ទះមួយរូប ដែលមានប្រជាប្រិយភាពជាងគេដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (គណនី FB តែមិនមែនផេក)។
ចំណែកដៃគូរបស់អធិរាជប្រអប់រាជស្មាត់ នួន វិចិត្រ មានដើមកំណើតមកពីខេត្តស្វាយរៀង ដែលបច្ចុប្បន្នជាកីឡាករនៅកងអន្តរាគមន៍ទី៣ ការពារ ៣១១ មានអ្នក Follow លើហ្វេសប៊ុកចំនួន ៩ ១៦៣នាក់។
ទោះបីជាយ៉ាងណា បើលេងនៅកងអន្តរាគមន៍ទី៣ ការពារ ៣១១ កីឡាករឆ្នើមវ័យ ២២ឆ្នាំ ជាអ្នកប៉ះសេ ប៉ុន្តែបើលេងប្រកួតក្រៅផ្លូវការ គេជាអ្នកផ្ដាច់ដ៏ល្អមួយរូប។
ស្មាត់ធំៗផ្សេងទៀត