Jin ទម្លាយ​ទាំងផ្ទាំង ពីពេល​វេលាដ៏​រីករាយបំផុត​ក្នុងជីវិតនេះ

  • 2020-10-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ក្នុង​ «BTS 5th MUSTER: MAGIC SHOP» សមាជិក​ BTS បាន​ចែក​រំលែក​រឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នក​គាំទ្រផ្ញើរមក ក៏ដូចជា​ផ្ដល់​ការយល់ឃើញល្អៗ និងលើកទឹកចិត្ត​ដល់​អ្នក​គ្រប់គ្នា​ផងដែរ។

មួយ​ក្នុង​ចំណោមអ្វី​ដែល​បាន​ទម្លាយ​ទាំង​នោះ​ មាន​អ្នកគាំទ្រ​ម្នាក់​ដែល​ជា​អ្នក​សម្ដែង​ Musical ប៉ុន្តែ​តាំង​ពី​ជាប់​រវល់​នឹង​ការ​សិក្សា​ខ្លាំង​ពេក​ ទើប​អ្នក​គាំទ្រ​ម្នាក់​នោះលែង​បាន​សម្ដែង​ និង​លែង​បាន​ជាន់​លើ​ឆាក​ទៀត។ ទាក់ទង​នឹង​អ្វី​ដែល​បាន​បង្ហាញ​នេះ​ Jin ក៏​បាន​និយាយ​ថា​ លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ និង​ចាប់​យក​ជំនាញសម្ដែង​ ប៉ុន្តែ​ពេល​នេះ​លោក​បែរ​ជា​នៅ​លើ​ឆាក​ ធ្វើ​ជា​តារាចម្រៀង​ទៅវិញ។

Jin បកស្រាយ​ថា៖ «ខ្ញុំ​បាន​ចូល​រៀន​នៅ​ថ្នាក់​សម្ដែង​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​នៅ​លើ​ឆាក​ជា​តារាចម្រៀង ហើយ​ពេល​វេលា​ដ៏​សែនរីករាយ​បំផុត​ក្នុង​ជីវិត​នេះ​ គឺ​ពេលច្រៀង​លើ​ឆាកជាមួយ​នឹង​សមាជិក​ទាំងអស់របស់​ខ្ញុំ»។

បន្ថែម​ពី​លើ​នោះ​ Jin បាន​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​គាំទ្រ​ម្នាក់​នោះ​ថា​ បើ​ចង់​ឡើង​លើ​ឆាក​ម្ដងទៀត ត្រូវ​តែ​ព្យាយាម​ម្ដងហើយ​ម្ដងទៀត ជម្នះវា​ឲ្យបាន។

ពេល​ឃើញ​ការ​ឆ្លើ​តប​របស់​ Jin ភ្លាម​ អ្នក​គាំទ្រ​ម្នាក់​នោះ​ពិត​ជា​សប្បាយ​ចិត្ត​ និង​បាន​និយាយ​ថា​ Jin ជា​មនុស្ស​មាន​ក្ដី​ស្រឡាញ់​ជ្រាលជ្រៅចំពោះ​អ្នក​គាំទ្រ​ទាំងអស់។ អ្នក​ផ្សេង​ទៀត​ក៏​បាន​បន្ថែមទៀត​ថា​ ពេញ​ចិត្ត​នឹង​ការ​ឆ្លើយតប​ដ៏ស្មៅះត្រង់របស់​ Jin ទៅកាន់អ្នក​គាំទ្រណាស់ ហើយ​គ្រប់គ្នា​ក៏ចង់ឲ្យ​លោកដឹង​ថា​ពេលវេលាដ៏​មានក្ដីសុខ​បំផុត​របស់ ARMY គឺ​អាចនៅមើល​ឃើញ​ភាពរីករាយ​របស់​ក្រុម​បន្តទៀត៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម