សម្តេចតេជោ សូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ ដោយកំហុសអចេតនាមួយ

  • 2020-10-06 04:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ ចំពោះកំហុសអចេតនា ដោយពាក់វែនតាខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន​។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក សម្តេចតេជោបានសរសេរថា «ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេល ដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។

សម្តេចបានបន្តថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែ ដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបាន ដូរវ៉ែនតាសជំនួសវិញ។ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះ កំហុសដោយអចេតនានេះ។

ប្រភព៖ សម្តេចតេជោហ៊ុនសែន

អត្ថបទពេញនិយម