ដឹងទេនារីសិចស៊ីតែងដើរតាម Rodtang គ្រប់ប្រកួតជានរណា?
- 2020-10-06 08:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេនារីសិចស៊ីតែងដើរតាម Rodtang គ្រប់ប្រកួតជានរណា?
ចន្លោះមិនឃើញ
គ្រប់ពេលវេលាដែល Rodtang Jitmuangnon ឡើងប្រកួតម្ដងៗមិនថាក្នុងឬក្រៅស្រុក គេតែងឃើញនារីសិចស៊ីម្នាក់តែងអមដំណើរលើកទឹកចិត្តជានិច្ច។
តាមពិតទៅនារីម្នាក់នោះមានឈ្មោះថា Ae ជាប្រធានក្លឹប Jitmuangnon។ ក្លឹបប្រដាល់ Jitmuagnnon ស្ថិតក្នុងក្រុង Nonthaburi និងមានស្ថាបនិកគឺលោក Huan ដែលត្រូវជាប្ដីរបស់អ្នកស្រី Ae។ ក្នុងឆ្នាំ២០១៤ លោក Huan បានលាចាកលោក ដូច្នេះការគ្រប់គ្រងគ្រប់យ៉ាងត្រូវធ្លាក់ទៅលើអ្នកស្រី Ae។
Rodtang ធ្លាប់និយាយថា លោក Huan ជាមនុស្សល្អដែលបានអប់រំនាំឲ្យគេមានថ្ងៃនេះ។ ប៉ុន្តែបន្ទាប់ពីលោក Huan ស្លាប់ គ្រប់គ្នាក្នុងក្លឹប Jitmuangnon មានក្ដីបារម្ភជាខ្លាំងព្រោះខ្លាចក្លឹបបាត់បង់ភាពល្បីល្បាញ។ ជួបរឿងលំបាកមិនបោះបង់ កីឡាករក្នុងក្លឹបទាំងអស់រួមទាំង Rodtang ផងនោះបានលើកទឹកចិត្តអ្នកស្រី Ae និងព្យាយាមហាត់គ្រប់គ្នាដើម្បីមានមុខមាត់ក្លឹបជាបន្ត។
តាមពិតទៅអ្នកស្រី Ae ដឹងរឿងរ៉ាវច្រើននៃការហ្វឹកហាត់ក្នុងក្លឹប ក៏ជាការចាប់គូប្រកួតផ្សេងៗ ដោយសារតែលោក Huan តែងតែប្រាប់ការងាររបស់លោកទៅកាន់អ្នកស្រី។ កីឡាករក្នុងក្លឹប Jitmuangnon ទាំងអស់បានហៅអ្នកស្រីថា ម៉ែ Ae។ ដូច្នេះរាល់ពេលកីឡាកររបស់ក្លឹបឡើងប្រកួតម្ដងៗ ម៉ែ Ae តែងតែដើរតាមដើម្បីលើកទឹកចិត្តជានិច្ច៕