Ozil ស្នើ​ធានា​ប្រាក់​ខែ​លើ Mascot ដែល​ត្រូវ​ Arsnal បញ្ឈប់​ការងារ

  • 2020-10-07 01:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Arsenal កីឡាករ Mesut Ozil បាន​ស្នើ​ធានា​​ផ្ដល់​ប្រាក់​ខែ​ទាំង​ស្រុង​​ឲ្យ​ទៅ​លោក Jerry Quy ដែល​ជា​បុរស​ពាក់​​ Mascot Gunnersaurus ប្រចាំ​ក្លឹប​កាំភ្លើង​ធំ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ មាន​ព័ត៌មាន​ចេញ​ផ្សាយ​ថា លោក Quy ដែល​ធ្វើ​ការ​នៅ Arsenal អស់​រយៈពេល​២៧​ឆ្នាំ​ស្ថិត​ក្នុង​​ចំណោម​មនុស្ស​៥៥​នាក់​ដែល​ត្រូវ​បញ្ឈប់​ការងារ​ក្នុង​ក្លឹប។ ការ​កាត់​បន្ថយ​បុគ្គលិក​បែប​នេះ​ដោយ​សារ​តែ Arsenal ជួប​វិបត្តិ​ហិរញ្ញវត្ថុ បណ្ដាញ​មក​ពី​​ការ​រាតត្បាត​វីរុស​កូរ៉ូណា។

ក្រោយ​ពី​ដឹង​រឿង Ozil បាន​​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា គេ​ពិត​​សោកស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ដឹង​​មនុស្ស​ស្មោះត្រង់​ជាមួយ​នឹង​ក្លឹប​ដូច​ជា​លោក Jerry Quy ត្រូវ​ចាកចេញ។ ដូច្នេះ​គេ​បាន​ស្នើ​​ទៅ​ក្លឹប​ឲ្យ​យក​ Quy មក​វិញ និង​ធានា​​ជូន​ប្រាក​់ខែ​ពេញ ដរាប​ណា​គេ​នៅ​តែ​ជា​កីឡាករ​របស់ Arsenal៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី