កប់បាត់! Lexus ចេញគំរូឡាន Off-road ថ្មី កែចេញពីឡាន LX 570

  • 2020-10-07 02:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus បានចេញគំរូរថយន្ត Off-road ថ្មីមួយហៅថា Lexus J201 Concept ដែលកែចេញពីរថយន្ត LX 570 របស់ខ្លួនផ្ទាល់តែម្តង។

Lexus J201 Concept ដែលទទួលបានឈ្មោះពីលេខកូដគ្រោងឆ្អឹង URJ201 របស់រថយន្ត LX 570 នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Rebelle Rally នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

SUV ដែលមានសមត្ថភាព Off-road មិនធម្មតានេះមានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ Supercharged V8 មានកម្លាំងរហូតដល់ទៅ ៥៥០សេះ។ នៅផ្នែកខាងវាបានបំពាក់កាងម៉ាក CBI Offroad និងរបាភ្លើងម៉ាក Rigid Industries ទំហំ ៣០អ៊ីញ។ ចំណែកឯកាងខាងក្រោយក៏ជាម៉ាក CBI Offroad ហើយមានបំពាក់ជណ្តើរមួយ, កង់សាគួ, ភ្លើង Baja Designs S2 Sport Lighting និង ធុងទឹក២ ទៀតផង។

ជាមួយគ្នានេះ រថយន្ត Lexus J201 បានបំពាក់យ៉ាន់ទំហំ ១៧អ៊ីញ ម៉ាក Evo Corse DakarZero ជាមួយសម្បកកង់ 285/70 R17 General Grabber X3។ វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម និងកល់ឡើងខ្ពស់ជាងមុន ៤,៨អ៊ីញ (១២២មីល្លីម៉ែត្រ) នៅខាងមុខ និង ៤,១អ៊ីញ (១០៤មីល្លីម៉ែត្រ) នៅខាងក្រោយ។

ដោយឡែក កាប៊ីនខាងក្នុងរបស់ J201 ក៏បានអាប់ដេតដែរ ដោយបំពាក់អេក្រង់ ARB Linx Accessory Interface ដើម្បីបញ្ជាលើភ្លើង ជាដើម។ SUV នេះក៏បំពាក់រឺហ្គែរលើដំបូល និងភ្លើងលើដំបូលទំហំ ៤០អ៊ីញផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង